ប្រទេសទាំង១២របស់ណាតូដែលឡើងមកប្រកួតWorld Cup នៅកាតា!

0

មានប្រទេសសមាជិកអង្គការណាតូចំនួន ១២ ប៉ុណ្ណោះក្នុងចំណោមសមាជិកទាំងអស់ចំនួន ៣០ ដែលបានឡើងមកលេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា ។

ប្រទេសសមាជិកអង្គការណាតូទាំង ១២ ដែលឈានមកដល់វគ្គ ៣២ ក្រុមចុងក្រោយសម្រាប់ការប្រកួត World Cup ឆ្នាំ ២០២២ នោះរួមមាន ប៊ែលហ្សិក, កាណាដា, ក្រូអាត, ដាណឺម៉ាក, បារាំង, អាល្លឺម៉ង់, ហូឡង់, ប៉ូឡូញ, ព័រទុយហ្គាល់, អេស្ប៉ាញ អង់គ្លេស និងអាមេរិក ។

ចំណែកប្រទេសណាតូចំនួន ១៨ ដែលមិនបានមកលេង World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា រួមមាន អាល់បានី, ប៊ុលហ្គារី, សាធារណរដ្ឋឆែក, អេស្តូនី, ក្រិក, ហុងគ្រី, អ៊ីស្លង់, ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២០ អ៊ីតាលី, ឡាតវី, លីទុយអានី, លុចសំបួរ, ម៉ុងតេណេហ្គ្រោ, ម៉ាសេដូនីខាងជើង, ន័រវែស, រ៉ូម៉ានី, ស្លូវ៉ាគី, ស្លូវេនី, និងតួកគី ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែវិច្ឆិកា និងបញ្ចប់ទៅវិញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២ ៕

Leave A Reply

Your email address will not be published.