មនុស្ស ៧ នាក់បានស្លាប់ដោយការរអិលបាក់ដីនៅលើកោះ Ischia អ៊ីតាលី!

0

យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៧នាក់ ក្នុងនោះរួមទាំងទារកទើបនឹងកើត និងកុមារ ២នាក់ត្រូវបានស្លាប់នៅលើកោះ អ៊ីសឈៀ Ischia ភាគខាងត្បូងប្រទេសអ៊ីតាលី កាលពីព្រលឹមថ្ងៃសៅរ៍ បន្ទាប់ពីការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង បានបំផ្លិចបំផ្លាញទីក្រុងតូចមួយនេះ។

អភិបាលក្រុង នេផលេស Naples លោក ឃ្លូឌីអូ ប៉ាឡូមបា Claudio Palomba បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា” បុគ្គលិកសង្គ្រោះបន្ទាន់រាប់សិបនាក់បានប្រញាប់ប្រញាល់ទៅកាន់កោះរមណីយដ្ឋាននេះ ខណៈដែលអ្នកមុជទឹកជួយសង្គ្រោះបាននឹងកំពុងស្វែងរកនៅតាមខ្សែទឹកក្នុងតំបន់ឆ្នេរសមុទ្រ។ ហើយមនុស្ស ៥ នាក់នៅតែបាត់ខ្លួននៅឡើយ”។

កោះ Ischia គឺជាកោះភ្នំភ្លើងដែលមានប្រជាជនច្រើនកុះករ ដែលមានចំងាយ ៣០km (១៩ ម៉ាយ) ពីទីក្រុង Naples ប្រទេសអ៊ីតាលី។ វាទាក់ទាញអ្នកទស្សនាទៅកន្លែងងូតទឹកកម្ដៅ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។

យោងតាមមន្ត្រីបានឱ្យដឹងថា “ការរអិលបាក់ដីដ៏ធំនេះ បានបង្កឡើងដោយទឹកភ្លៀងធ្លាប់ខ្លាំង មានទំហំ រហូត ១២៦mm (ជិតប្រាំអ៊ីញ) ក្នុងរយៈពេល ៦ម៉ោង ដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ២០ ឆ្នាំនេះ ហើយបានធ្វើឱ្យមានភក់ និងកំទេចកំទីជាច្រើនដែលហូរកាត់ទីក្រុងកំពង់ផែ Casamicciola Terme ។

ទោះជាយ៉ាងណា អ្នកជំនាញបាននិយាយថា គ្រោះមហន្តរាយនេះនឹងកាន់តែធ្ងន់ធ្ងរឡើង ដោយស្ថិតិបង្ហាញថា Ischia មានផ្ទះជាច្រើនដែលសាងសង់ដោយខុសច្បាប់ ដែលធ្វើឲ្យអ្នកស្រុកប្រឈមនឹងហានិភ័យជាអចិន្ត្រៃយ៍ពីទឹកជំនន់ និងការរញ្ជួយដី ដែលតែងតែវាយប្រហារលើកោះដ៏ខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

Leave A Reply

Your email address will not be published.