ខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់និងចាក់លែងកូនត្រីនៅបឹងធំ!

0

ខេត្តកំពង់ចាម ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម មាន៖

_បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរនិងសហគមន៏នេសាទសាមគ្គីឃុំមាន ស្រុកព្រៃឈរបានចុះត្រួតនិងបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ដោយបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងរួមមាន

  +ករណីទី០១

   ឧបករណ៍លូស្បៃមុងចំនួន០៦មាត់

   របាំងលូស្បៃមុងប្រវែង១៥០ម៉ែត្រ

   បង្គោលចម្រឹងចំនួន៧២ដើម

   ចាក់លែងកូនត្រីចម្រុះទម្ងន់០២គីឡូក្រាម

នៅចំណុចទំនប់លំពោធិ ឃុំមៀន ស្រុកព្រៃឈរខេត្តកំពង់ចាម

  +ករណីទី០២

  ឧបករណ៍លូស្បៃមុងចំនួន០៩មាត់

  របាំងស្បៃមុងប្រវែង៣៦០ម៉ែត្រ

  បង្គោលចម្រឹងចំនួន១៣៥ដើម

  ចាក់លែងកូនត្រីចម្រុះចំនួន០៤គីឡូក្រាម

នៅចំណុចគ្របបាយ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

+ករណីទី០៣

  ឧបករណ៍លូស្បៃមុងចំនួន១១មាត់

  របាំងស្បៃមុងប្រវែង៤៩៥ម៉ែត្រ

  បង្គោលចម្រឹងចំនួន១៦៥ដើម

  ចាក់លែងកូនត្រីចម្រុះចំនួន០៦គីឡូក្រាម

នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

_ផ្នែកវារីវប្បកម្មបានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ បានចុះទៅសម្ភាសន៍ និងប្រមូលពត៌មានអ្នកចិញ្ចឹត្រីនៅឃុំចំនួន ១មាន:

         +នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ មានចំនួន៣គ្រួសារ​(ស្រ្តីមានចំនួន២នាក់៕

Leave A Reply

Your email address will not be published.