អ៊ុយក្រែន​ទទួល​បាន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ពីបារាំង!

0

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក អូលេកហ្សុី រេស្នីកូវ Oleksii Reznikov បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបានទទួលប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែតច្រើន ប្រភេទ (MLRS) មួយទៀតពីប្រទេសបារាំង។

លោក Reznikov បាននិយាយថា “វាជាលទ្ធផលដែលអាចមើលឃើញនៃមិត្តភាព” រវាងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងមេដឹកនាំបារាំង Emmanuel Macron។

គួរជម្រាបថា កាលពីដើមខែនេះ ប្រទេសបារាំងបានផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស Crotale និង MLRS ចំនួនពីរគ្រឿងដល់អ៊ុយក្រែន ដែលបានកើតឡើងបន្ទាប់ពីការបញ្ជូនយន្តហោះ Caesar howitzers ចំនួន 18 គ្រឿង។

ដោយឡែក កាល​ពី​ខែ​កញ្ញា ក្រសួង​ការពារ​ជាតិ​បារាំង​ក៏​បាន​ប្រកាស​ពី​ផែនការ​ហ្វឹកហាត់​ទាហាន​អ៊ុយក្រែន​ដល់​ទៅ ២០០០ នាក់​នៅ​ប្រទេស​បារាំងផងដែរ៕

Leave A Reply

Your email address will not be published.