ស្នងការរងផែនព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពង្រឹង ប្រជុំត្រួតពិនិត្យលើការងារជំនាញ!
ស្នងការរងផែនព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពង្រឹង ប្រជុំត្រួតពិនិត្យលើការងារជំនាញ!
ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំក្រុមការងារចុះពង្រឹង តាមបណ្តាស្រុក បានប្រជុំត្រួតពិនិត្យជំនាញព្រហ្មទណ្ឌ និងពិនិត្យផែនការណ៍សកម្មភាពដែលកំពុងអនុវត្ត នឹងលើកទិសដៅការងារអនុវត្តបន្ត នៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ។នៅរសៀលនេះដែល វេលាម៉ោង១៤:០០នាទី ក្រុមការងារ ក៍បានបន្តប្រជុំនៅអធិការដ្ឋានស្រុកជើងព្រៃដោយមាន
សមាសភាពចូលរួម:
១–លោក អនុប្រធានផែន
២–លោកនាយ–នាយរងការិ.ជំនាញ
៣–អធិការស្រុកបាធាយ និងជើងព្រៃ
៤–នាយប៉ុស្តិ៍រដ្ឋបាលទាំងអស់
សរុប ៨៥នាក់ ។
👉របៀបវារៈ
១–ត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ
២–ត្រួតពិនិត្យផែនការណ៍សកម្មភាព ដែលកំពុងអនុវត្ត
៣–វាយតម្លៃបទល្មើស នឹងលើកទិសដៅអនុវត្តន៍បន្ត
៤–ត្រួតពិនិត្យករណីកកសល់
៥–បញ្ហាប្រឈម
៦–ការងារផ្សេងៗ។