មេដឹកនាំក្រុមប្រដាប់អាវុធ ISIS ត្រូវបានសម្លាប់ហើយ!
ក្រុមប្រដាប់អាវុធ ISIL (ISIS) បានប្រកាសថា មេដឹកនាំរបស់ខ្លួន Abu Hasan al-Hashimi al-Qurashi ត្រូវបានសម្លាប់នៅក្នុងសមរភូមិ។
អ្នកនាំពាក្យក្រុមនេះបាននិយាយកាលពីថ្ងៃពុធថា Abu Hasan al-Hashimi al-Qurashi ជនជាតិអ៊ីរ៉ាក់បានស្លាប់ “នៅក្នុងការប្រយុទ្ធ” ដោយមិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទ ឬកាលៈទេសៈនៃការស្លាប់របស់គាត់ឡើយ។
អ្នកនាំពាក្យ Abu Omar al-Muhajer បានដាក់ឈ្មោះមេដឹកនាំថ្មីរបស់ខ្លួនថា Abu al-Hussein al-Husseini al-Qurashi ។
ដោយឡែក CENTCOM របស់យោធាសហរដ្ឋអាមេរិកបាននិយាយថា Abu Hasan al-Hashimi al-Qurashi ត្រូវបានសម្លាប់កាលពីពាក់កណ្តាលខែតុលា។
គេបានដឹងតិចតួចអំពី លោក Abu Hasan al-Hashimi al-Qurashi ដែលបានចូលកាន់តំណែងជាអ្នកដឹកនាំក្រុមបន្ទាប់ពីការស្លាប់របស់ លោក Abu Ibrahim al-Qurashi ដែលជាអ្នកស្នងតំណែងមុនរបស់គាត់ នៅក្នុងការវាយឆ្មក់របស់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ នៅខេត្ត Idlib ភាគពាយព្យនៃប្រទេសស៊ីរី។
គួរជម្រាបថា Abu Hasan al-Hashimi al-Qurashi គឺជាមេដឹកនាំក្រុម ISIL ទីពីរដែលត្រូវបានសម្លាប់ចាប់តាំងពីស្ថាបនិក Abu Bakr al-Baghdadi ត្រូវបានសម្លាប់នៅ Idlib របស់ប្រទេសស៊ីរី ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ 2019៕