ជប៉ុនអះអាងថា ទាយន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតដែនអាកាសរួមគ្នាលើដែនសមុទ្រ​ជប៉ុន!

0

ប្រព័ន្ធផ្សាព្វផ្សាយក្នុងស្រុករបស់ប្រទេសជប៉ុនបានផ្សាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី និងចិន បានធ្វើការល្បាតដែនអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ហើយបានចុះចតនៅវាលយន្តហោះរបស់គ្នាទៅវិញទៅមកជាលើកដំបូង ក្នុងអំឡុងពេលសមយុទ្ធបែបនេះ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក Tupolev-95 របស់រុស្ស៊ី ក៏ដូចជាយន្តហោះចម្បាំង Sukhoi-30 និង Sukhoi-35 ត្រូវបានអមដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Hong-6K របស់កងទ័ពប្រជាជនចិន ។

ក្រសួងដដែលបាននិយាយទៀតថា យន្តហោះរុស្ស៊ីបានចុះចតនៅវាលយន្តហោះក្នុងប្រទេសចិន បន្ទាប់ពីហោះហើរល្បាតអស់រយៈពេល ៨ ម៉ោង ហើយយន្តហោះចិនក៏បានចុះចតនៅវាលយន្តហោះក្នុងទឹកដីរុស្ស៊ីវិញផងដែរ ។

ទោះជាយ៉ាងណា យន្តហោះនៃប្រទេសទាំងពីរបានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និងមិនបានបំពានលើដែនអាកាសរបស់រដ្ឋបរទេសនោះទេ ។ ដោយបេសកកម្មនេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការយោធាឆ្នាំ ២០២២ ហើយមិនមែនជាការប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ ។

ដោយឡែក ក្រសួងការពារជាតិបទេសជប៉ុន បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្សីចំនួន ២ គ្រឿងបានហោះនៅភាគខាងត្បូងពីសមុទ្រជប៉ុនលើសមុទ្រចិនខាងកើត ។ បន្ទាប់មកវាបានហោះហើរលើកោះ Okinawa និងកោះ Miyakojima ទៅកាន់កោះប៉ាស៊ីហ្វិក ។

គួរជម្រាបថា កាលពីខែឧសភា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី និងចិនក៏បានធ្វើការល្បាតរួមគ្នាផងដែរ ខណៈកាលពីខែកញ្ញា ប្រទេសចិនបានចូលរួមក្នុងសមយុទ្ធយោធាដ៏ធំមួយនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី និងមានការមើលផ្ទាល់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ៕

Leave A Reply

Your email address will not be published.