ព្រឹកស្អែកសម្តេចតេជោ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន!

0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

សូមជម្រាបថាៈ រាជធានី​ភ្នំពេញត្រូវធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ (ASEAN Mayors Forum 2022) ក្នុង​រយៈពេល​២​ថ្ងៃ នោះ​គឺ​ថ្ងៃ​សុក្រ​ និង​សៅរ៍ ថ្ងៃទី​២​ និង​៣ ខែធ្នូ ឆ្នាំ​២០២២​។ កិច្ចប្រជុំ និងវេទិកានេះ នឹងមាន​តំណាង​ទីក្រុង និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង​៣០​ទីក្រុង​ធំៗ​ចូលរួម​ផងដែរ​។​

កម្មវិធី​នេះ​ ជា​គម្រោង​នៅ​ថ្ងៃ​សុក្រ ទី​២ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៩:០០ ដល់ ១០:១៥ ព្រឹក នឹងមាន ពិធី​បើក​ជាផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ហើយ​ក្នុង​ពិធី​នោះដែរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគម​ទីក្រុង និង​រដ្ឋបាល​មូលដ្ឋាន ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UCLG ASPAC) និង​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) នឹង​ឡើង​អាន​សុន្ទរកថា​ស្វាគមន៍ ជាមួយ នឹង​ការអាន​សារ​របស់ឯកឧត្តមបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន ដោយ​លោក Lee Yoong Yoong ប្រធាន​នាយកដ្ឋាន​កិច្ចការ​សហគមន៍​នៃ​លេខាធិការដ្ឋាន​អាស៊ាន បន្ទាប់មក​សម្តេចតេ​ជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុ​ទ្ទរ​កថា​គន្លឹះបើក​កម្មវិធី​តែម្តង​។​

​បន្ទាប់មកនៅ ព្រឹ​ក ថ្ងៃទី​០២ ខែធ្នូ​ដដែល ក្រោយ​សម្តេចតេ​ជោ ហ៊ុន សែន​ បានបញ្ចប់​កម្ម​វី​ធីទៅ នៅ​ម៉ោង ១០:៤៥ ដល់​ម៉ោង​១២:០០ កម្មវិធី នឹង​បន្ត​បើក​កិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ​«​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ​ការជំរុញ ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ប្រកបដោយ​បរិវត្ត​កម្ម និង​បរិ​យា​ប័ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី​» ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការ​សមាគម UCLG ASIAC និង AMF​៕

Leave A Reply

Your email address will not be published.