ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតឪ្យមន្រ្តីជំនាញធ្វើការដុតកម្ទេចចោលនូវសាច់សត្វគ្រួចបង្កកដែលខូចគុណភាពចំនួន៤តោន និងសត្វជ្រូកដែលមានមេរោគចំនួន៨៦ក្បាល!

0

(ភ្នំពេញ) ៖ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និង សុខភាពសាធារណ: បសុព្យាបាល បានប្រាប់ភ្ងាក់ងារយើងអោយដឹងថា ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់តាំងឲ្យលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង មានការចូលរួមសហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ និង ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ធ្វើការដុតកម្ទេចចោលនូវ សាច់សត្វគ្រួចបង្កក ដែលខូចគុណភាពចំនួន៤តោន និងសត្វជ្រូកដែលមានមេរោគចំនួន៨៦ក្បាល ។

លោកបានអោយដឹងទៀតថា ករណីដុតកម្ទេចចោលនូវ សាច់សត្វគ្រួចបង្កក ដែលខូចគុណភាពចំនួន៤តោន និងសត្វជ្រូកដែលមានមេរោគចំនួន៨៦ក្បាលនេះ ធ្វើឡើងនៅភូមិដំណាក់អំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ដោយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើត ពី សត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មសហការជាមួយនាយកដ្ឋានប្រឆាំបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ឃាត់ចាប់កាលពីថ្ងៃទី២២ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ៕

Leave A Reply

Your email address will not be published.