ទីបំផុត អាល្លឺម៉ង់បរាជ័យក្នុងការឈានទៅវគ្គ Playoff ជុំទីពីរ នៃ FIFA World Cup 2022 នៅកាតា!
ក្រុមបាល់ទាត់ជម្រើសជាតិអាឡឺម៉ង់បានយកឈ្នះកូស្តារីកាក្នុងលទ្ធផល ៤-២ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ក្នុងការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Al Bayt ក្នុងទីក្រុង Al Khor។
គ្រាប់បាល់សម្រាប់អាល្លឺម៉ង់រកបានដោយកីឡាករ Serge Gnabry នៅនាទីទី ១០, Kai Havertz នៅនាទី ៧៣ និង ៨៥ និង Niclas Fullkrug នាទី ៨៩។ គ្រាប់បាល់សម្រាប់កូស្តារីការកបានដោយ Yeltsin Tejeda នាទី៥៨ និង Juan Pablo Vargas នៅនាទីទី ៧០។
ក្នុងការប្រកួតមួយទៀតក្នុងថ្ងៃដែលធ្វើឡើងនៅកីឡដ្ឋានអន្តរជាតិ Khalifa ក្រុមរបស់ជប៉ុនបានយកឈ្នះក្រុមអេស្ប៉ាញ ២-១។ ជប៉ុនជាអ្នកឈ្នះក្នុងពូល E មាន៦ពិន្ទុ តាមពីក្រោយដោយអេស្ប៉ាញ (៤) អាល្លឺម៉ង់ (៤) និងកូស្តារីកា (៣)។
ទោះជាយ៉ាងណា ក្រុមរបស់អាល្លឺម៉ង់មិនបានទទួលកៅអីក្នុងវគ្គ Playoff នៃការប្រកួតជើងឯកពិភពលោកជាលើកទីពីរជាប់ៗគ្នានោះទេ។ នៅឆ្នាំ 2018 អាល្លឺម៉ង់គឺជាក្រុមចុងក្រោយក្នុងពូលជាមួយនឹងក្រុមស៊ុយអែត ម៉ិកស៊ិក និងកូរ៉េខាងត្បូង៕