អ៊ុយក្រែនបើកកិច្ចប្រជុំបន្ទាន់ចំពេលមានការគំរាមកំហែងដល់មន្ត្រីការទូតរបស់ខ្លួនជាង១០ប្រទេស!

0

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ ខូលីបា Dmytro Kuleba កាលពីថ្ងៃសៅរ៍បានធ្វើសន្និសីទមួយជាមួយឯកអគ្គរដ្ឋទូតអ៊ុយក្រែនចំពេលមាន “ការគំរាមកំហែង” ដល់បេសកកម្មការទូតរបស់ប្រទេសនេះ។

លោកនKuleba បានសរសេរនៅលើ Instagram ថា
“គិតត្រឹមថ្ងៃនេះ មានករណីគំរាមកំហែងចំនួន 18 នៅក្នុងប្រទេសចំនួន 12 នៃការប៉ុនប៉ងវាយប្រហារដោយភេរវករនៅក្នុងប្រទេសអេស្ប៉ាញ ហុងគ្រី ហូឡង់ ប៉ូឡូញ ក្រូអាត អ៊ីតាលី អូទ្រីស សាធារណរដ្ឋឆេក-ល-។

យោងតាមលោក Kuleba “ភេរវករកំពុងព្យាយាមបំភិតបំភ័យអ្នកការទូតអ៊ុយក្រែន និងធ្វើឱ្យចុះខ្សោយ និងបំភិតបំភ័យអ៊ុយក្រែន” តាមរយៈសកម្មភាពបែបនេះ។

ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្របានស្នើឱ្យរដ្ឋាភិបាលបរទេសរឹតបន្តឹងសន្តិសុខជុំវិញបេសកកម្មការទូតរបស់ខ្លួននៅលើទឹកដីរបស់ពួកគេផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv អ្នកនាំពាក្យក្រសួងការបរទេសលោក អូឡេក នីខូលេនខូ Oleg Nikolenko បាននិយាយថា ការិយាល័យការទូតអ៊ុយក្រែនជាច្រើនបានទទួលសារគំរាមកំហែង។

បន្ថែម​ពី​លើ​នេះ ស្ថានទូត​អ៊ុយក្រែន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ក៏បាន​ទទួល​លិខិត​មួយ​មាន​«អត្ថបទ​រិះគន់​អ៊ុយក្រែន»ផងដែរ។

គួររំលឹកថា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ប៉ូលិស​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​បាន​ទទួល​របាយការណ៍​មួយ​អំពី​ភ្លើង​ឆេះ​អគារ​នៃ​ស្ថានទូត​អ៊ុយ​ក្រែ​ន ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីផ្ទុះដែលលាក់ទុកក្នុងស្រោមសំបុត្រប្រៃសណីយ៍ ដែលបានបំផ្ទុះបន្ទាប់ពីវាត្រូវបានបើក៕

Leave A Reply

Your email address will not be published.