អ៊ីរ៉ង់ ព្យួរក្រុម”ប៉ូលីសសីលធម៌” ក្រោយទប់ទល់នឹងកុបកម្មតវ៉ាលែងជាប់!
អគ្គរដ្ឋអាជ្ញាអ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់បានព្យួរក្រុមប៉ូលិសសីលធម៌របស់ខ្លួន ខណៈដែលការតវ៉ាបានបន្តរហូតដល់ខែទី 3 ។
ការតវ៉ាបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីការស្លាប់របស់នាង Mahsa Amini ស្ត្រីអាយុ 22 ឆ្នាំដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសសីលធម៌ក្នុងទីក្រុង Tehran ពីបទចោទប្រកាន់ថាមិនប្រកាន់ខ្ជាប់នូវកូដសំលៀកបំពាក់ជាកាតព្វកិច្ចរបស់ប្រទេស។
ថ្លែងកាលពីថ្ងៃសៅរ៍នៅក្នុងព្រឹត្តិការណ៍មួយក្នុងអំឡុងពេលកុបកម្មនាពេលថ្មីៗនេះ អគ្គព្រះរាជអាជ្ញា Mohammad Jafar Montazeri ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រតិបត្តិការប៉ូលីសសីលធម៌ត្រូវបានបញ្ចប់ហើយ។
ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ផ្សេងទៀតដែលថាអង្គភាពល្បាត របស់ក្រុម”សន្តិសុខសីលធម៌” ត្រូវបានបញ្ចប់ជាផ្លូវការនៅឡើយទេ។ លោក Montazeri ក៏មិនបាននិយាយថា អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃក្រុមប៉ូលិសសីលធម៌ត្រូវបានគេដកហូតតំណែង ឬត្រូវទទួលទោសបែបណាដែរ។
ជាងនេះទៅទៀត ក៏នៅមិនទាន់មានការប្រកាសជាផ្លូវការនៃច្បាប់ដែលកំណត់កូដសំលៀកបំពាក់ជាកាតព្វកិច្ចនឹងត្រូវបញ្ចប់នោះទេ។
គួរជម្រាបថា អាជ្ញាធរអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក អ៊ីស្រាអែល មហាអំណាចអឺរ៉ុប និងអារ៉ាប៊ីសាអូឌីតថាជាអ្នកនៅពីក្រោយភាពចលាចលដែលបន្តកើតមាន ដោយនិយាយថាពួកគេបានប្រើការស្លាប់របស់ Amini ជា “លេស” ដើម្បីកំណត់គោលដៅប្រទេស និងមូលដ្ឋានគ្រឹះរបស់វា៕