ក្តៅៗ មុននេះបន្តិច រុស្ស៊ី​បាញ់បានមីសុីលជាង៧០គ្រាប់មកលើអ៊ុយក្រែនដោយអះអាងថាជាការសងសឹក!

0

អ៊ុយក្រែនបានអះអាងថា រុស្ស៊ីបានបំផ្លាញផ្ទះសំបែងជនសុីវិលនៅភាគអាគ្នេយ៍ និងផ្តាច់ថាមពលនៅក្នុងតំបន់ជាច្រើនជាមួយនឹងកាំជ្រួចផ្លោងសារជាថ្មីកាលពីថ្ងៃចន្ទ ខណៈដែលទីក្រុងម៉ូស្គូបាននិយាយថា ជាការសងសឹកចំពោះយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពអាកាសក្នុងប្រទេសរុស្ស៊ីដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីជួរមុខ។

កងកម្លាំងអាកាសរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់កាំជ្រួចមីសុីលជាង ៦០ ក្នុងចំណោមជាង ៧០ គ្រាប់ដែលត្រូវបានបាញ់ដោយរុស្ស៊ីនៅថ្ងៃចន្ទនេះ(ម៉ោងនៅអ៊ុយក្រែន) ដែលជាការវាយប្រហារចុងក្រោយបំផុតក្នុងសប្តាហ៍នៃការវាយប្រហារសំដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួនដែលបានកាត់ផ្តាច់ថាមពល កំដៅ និងទឹកទៅកាន់ផ្នែកជាច្រើននៃប្រទេស។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារមូលដ្ឋានទ័ពអាកាសចំនួនពីរនៅ Ryazan និង Saratov នៅភាគនិរតីនៃប្រទេសរុស្ស៊ី ដោយបានសម្លាប់ទាហាន ៣ នាក់ និងរងរបួស ៤ នាក់ ជាមួយនឹងយន្តហោះពីរគ្រឿងដែលរងការខូចខាតដោយបំណែកនៃយន្តហោះគ្មានមនុស្សបើកនៅពេលពួកគេត្រូវបានបាញ់ទម្លាក់។

ទោះជាយ៉ាងណា អ៊ុយក្រែន​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ។ ប្រសិនបើវាជាការពិត នោះពួកគេនឹងក្លាយជាការវាយប្រហារដ៏ជ្រៅបំផុតនៅក្នុងបេះដូងរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ៕

LVIV, UKRAINE – 2022/10/10: A man watches as smoke rises above the buildings after the Russian missile attack on the critical infrastructure of Lviv. Several powerful explosions were heard in Lviv and the region today. Russia launched 15 rockets in the Lviv region, some were shot down by air defense forces, the rest hit energy infrastructure facilities. Due to the rocket attack, Lviv was left without electricity, water and mobile communication. (Photo by Pavlo Palamarchuk/SOPA Images/LightRocket via Getty Images)

Leave A Reply

Your email address will not be published.