លោក សុធា ពិសិដ្ឋ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំ បុសខ្នុរ ស្រុកចំការលើផ្តល់ជំនួយជូនគ្រួសារមានទុក្ខលំបាក!

0

(កំពង់ចាម) ៖ នៅថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាលចាត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ ២០២២ នេះ
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និង ជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំ បុសខ្នុរ ស្រុកចំការលើ រួម និង លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ដ និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចែករំលែកផ្តល់ជូន នូវ ថវិកា និងគ្រឿងឧបភោគបរិភោគ មនុស្សធម៌ ជូនដល់គ្រួសារក្រីក្រ ជួបការលំបាកក្នុងជីវភាព រកព្រឹកខ្វះល្ងាច រស់មួយថ្ងៃសម្រាប់មួយថ្ងៃ នូវថវិការជំនួន ៨០ ម៉ឺនរៀល និង អង្ករ មួយបេ ៥0 គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ ប្រេងឆាមួយដបធំ ប៊ីចេងពីរកញ្ចប់ ស្កសរមួយគីឡូ ត្រីខមួយយួរ ខ្ទឹមមួយគីឡូ អំបិលមួយគីឡូ។

សូមជម្រាបជូនថា គ្រួសារក្រីក្រដែលមានទុក្ខលំបាក មានប្តីឈ្មោះ ម៉ៅ វីរៈ អាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ អុីម ម៉ានី អាយុ២៥ឆ្នាំ ដែលមានកូនតូចកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរ រស់នៅក្នុងភូមិ ថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ជាមួយគ្នានេះ លោក សុធា ពិសិដ្ឋនិងលោក ហេង វុទ្ធី ក៏បានផ្ដាំផ្ញើសួរសុខទុក្ខនិងជូនពរក្រុមគ្រួសារប្អូនប្រុសស្រីកំពុងតែមានកូនឈឺយ៉ាងធ្ងន់ធ្ងរឱ្យឆាប់ជាសះស្បើយផងដែរ។

សូមបញ្ជាក់ដែរថា កន្លងទៅ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និង ជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំ បុសខ្នុរ ស្រុកចំការលើ និងលោកស្រី រួមទាំងក្រុមគ្រួសារ និងក្រុមការងារ តែងតែចែករំលែកនូវទឹកចិត្តក្តីស្រលាញ់ អាណិតអាសូរ ផ្តល់នូវធនធានផ្ទាល់ខ្លួន តាមលទ្ធភាពចំពោះបងប្អូនប្រជាជនពលរដ្ឋដែលជួប ទុក្ខលំបាកខ្វះខាតជារឿយៗ ។

សូមរំលឹកដែរថា កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងថា ការដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែមានមុខគ្រប់ពេលប្រជាពលរដ្ឋមានទុក្ខ និងការលំបាក មិនមែនឃើញមុខតែពេលបោះឆ្នោតនោះទេ ខុសពីបក្សប្រឆាំង ដែលគេឃើញមានមុខ តែពេលបោះឆ្នោតប៉ុណ្ណោះ។

សម្តេចតេជោបញ្ជាក់ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជន គឺរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់ពេលវេលា ហើយយន្តការការងារ ដែលគណបក្សដាក់ឲ្យមន្ត្រីធ្វើការ គឺមន្ត្រីដែលមិនយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាក ពេលប្រជាពលរដ្ឋរងគ្រោះ មិនត្រូវបានលើកទឹកចិត្ត និងតែងតាំងមុខតំណែងនោះឡើយ៕

Leave A Reply

Your email address will not be published.