លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកានិងលើកទិសដៅអនុវត្តខែធ្នូ!

0

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកានិងលើកទិសដៅអនុវត្តខែធ្នូ!

 

នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ៖

បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ ប្រចាំខែវិច្ឆិកា លើកទិសដៅអនុវត្តខែធ្នូ

ពង្រឹងលើការអនុវត្តការងារជំនាញឲ្យកាន់តែប្រសើរថែមទៀត លើការបង្ការទប់ស្កាត់បទល្មើស (ព្រហ្មទណ្ឌ,គ្រឿងញៀន,ចរាចរណ៍, និងល្បែងស៉ីសងក្នុងដំណាក់កាលយុទ្ធនាការបង្រ្កាបល្បែងស៉ីសងខុសច្បាប់)

បន្តយុទ្ធនាការក្នុងការផ្ដល់អត្តសញ្ញាប័ណ្ណដល់ពលរដ្ឋដែលគ្រប់អាយុ បាត់ ខូត ឬហួសសុពលភាព ជូនដល់ពលរដ្ឋឲ្យបានគ្រប់ៗគ្នា ឲ្យបានមុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណតិ្តទី៧

ពង្រឹងលើវេនប្រចាំបញ្ជា២៤/២៤ ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ជូនដល់ពលរដ្ឋ នៅពេលមានសភាពការណ៍មិនប្រក្រតីកើតឡើង នៅតាមមូលដ្ឋាន

សមាសភាពចូលរួម៖ លោកស្នងការរង លោកអនុប្រធានផែន លោកលោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលស្រុកក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩

Leave A Reply

Your email address will not be published.