លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបើកវេទិការសាធារណៈនៅស្រុកស្ទឹងត្រង់!

0

(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ នៅស្រុកស្ទឹងត្រង់ត្រូវបានធ្វើឡើងក្រោមអធិបតីភាពមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង លោក សៀ សុភ័ក្រ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្ត ព្រះអណ្តូង ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ នៅស្រុកស្ទឹងត្រង់នេះដែរ សំណើ សំណូមពរ និងកង្វល់ ចំនួន៤០ របស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវបានដោះស្រាយទាំងស្រុងផងដែរ៕

Leave A Reply

Your email address will not be published.