ចុងភៅញញឹមជនជាតិទួរគីដ៏ល្បីល្បាញចាប់ដៃគូជាមួយ Ronaldo ដើម្បីបើកភោជនីយដ្ឋាននៅទីក្រុងឡុងដ៍!

0

ចុងភៅញញឹមជនជាតិទួរគីដ៏ល្បីល្បាញចាប់ដៃគូជាមួយ Ronaldo ដើម្បីបើកភោជនីយដ្ឋាននៅទីក្រុងឡុងដ៍

ចុងភៅទួរគីដ៏ល្បីល្បាញ និងជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Burak Ozdemir ដែលត្រូវបានគេស្គាល់ថា CZN Burak នឹងចាប់ដៃគូជាមួយតារាបាល់ទាត់ Cristiano Ronaldo ដើម្បីបើកភោជនីយដ្ឋានមួយនៅទីក្រុងឡុងដ៍។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសាលាក្រុង Bursa Metropolitan កាលពីថ្ងៃអាទិត្យ Ozdemir បានប្រកាសថាភោជនីយដ្ឋាននេះនឹងបើកនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022។

ដោយត្រូវបានគេស្គាល់ថាជា Smiley Bae មេចុងភៅវ័យ 28 ឆ្នាំរូបនេះមានភោជនីយដ្ឋានចំនួន 3 នៅអ៊ីស្តង់ប៊ុល។

Burak គឺជាបុគ្គលដ៏ល្បីល្បាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអ្នកតាមដានច្រើនជាង 57 លាននាក់នៅលើ TikTok និង 32 លាននាក់នៅលើ Instagram ៕

Leave A Reply

Your email address will not be published.