គ្រូៗអះអាងថាៈប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ កាត់

0

(ត្បូងឃ្មុំ)៖ ព្រោះទ្រាំនិងការគាបសង្កត់លែងបាន គ្រូៗនាយកសាលា មួយចំនួននៅក្នុង ខេត្តត្បូងឃ្មុំ។
បានធ្វើពាក្យបណ្ដឹងបើកចំហ ទៅកាន់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ។
ដើម្បីឱ្យជួយអន្តរាគមន៍ និងចាត់វិធានការលើលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ ។

ដោយអះអាងថាៈ មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីពួកគាត់ រួមនឹងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដូចជាៈបន្លំឈ្មោះគ្រូ ស៊ីម៉ោងវេន ។
កេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀន កិច្ចសន្យា ដើម្បីកិបកេង ថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ។

នេះបើយោងតាម ឯកសារតារាងមួយចំនួនដែល«ដើមក្រសាំង”ទើបទទួលបាន រួមនិងពាក្យបណ្ដឹងបើកចំហ របស់លោកនាយកសាលាបឋមសិក្សា ចំនួន៣រូប ចុះការបរិច្ឆេទ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ករណីនេះសាម៉ីខ្លួន ដែលរងការចោទប្រកាន់ រួមនិងមន្ត្រីពាក់ព័ន្ធមិនអាចសុំការបញ្ជាក់បានទេ។

បណ្ដឹងទាំងនោះរួមមាន៖
ទី១៖ លោក ប៉ាន ចាន់អូន នាយក”សាលាបឋមសិក្សាភូមិកណ្ដាល”ស្ថិតនៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ។
បានអះអាងប្រាប់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំថាៈមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីខ្លួនចំនួន៥.០០០.០០០រៀល!។

២៖ លោក ឈុន សុខ នាយក”សាលាបឋមសិក្សាបឹងព្រះ” ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានអះអាងថាៈមន្ទីរអប់រំ បានកាត់ប្រាក់ខែ របស់គាត់ ជាង៣.០០០.០០០រៀល។

៣៖ លោក សុខ ជា នាយក”សាលាបឋមសិក្សាជីរោទ៍កណ្ដាល”ភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បានអះអាងថាៈមន្ទីរអប់រំ បានកាត់ប្រាក់ខែរបស់ខ្លួនជាង៥.០០០.០០០រៀល។

បណ្ដឹងទាំង៣នេះ បានបញ្ជាក់ដូចៗគ្នាថាៈមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីពួកខ្លួន នៅកំឡុង ខែសីហា ឆ្នាំ២០២២។
ក្រោមហេតុផលថាៈ”ពួកគាត់ធ្វើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីកន្លងទៅ”។

ប្រភពដដែលបញ្ជាក់បន្ថែមថាៈ បើទោះបីជាពួកខ្លួន បម្រើការងារបោះឆ្នោតក៏ពិតមែន ប៉ុន្តែមិនបណ្ដោល ឱ្យខកខានឬខាតបង់ ចំពោះការងារសាលានោះទេ!។

តែផ្ទុយទៅវិញ ពួកគាត់បានបំពេញកិច្ចការងារសាលា យ៉ាងល្អ មិនសមណា មន្ទីរអប់រំ មកកាត់ប្រាក់ខែពួកគាត់ បែបនេះសោះ..?។

យោងឯកសារមួយចំនួនទៀត បានឱ្យ«ដើមក្រសាំង»ដឹងថាៈ មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ។
បានកិបកេងថវិការដ្ឋ ក្នុងមួយខែៗរាប់សិបលានរៀល តាមរយៈការដាក់ឈ្មោះគ្រូកិច្ចសន្យា និងគ្រូបង្រៀន ២វេន។

ជាក់ស្ដែងៈគ្រូឈ្មោះ ញ៉ែម ពិដោ បានផ្ទេរចេញទៅខេត្តកំពង់ធំ យូហើយ បែរជាមានឈ្មោះបើកប្រាក់ខែ នៅខេត្តត្បូងឃ្មុំ រហូត!។

ប្រភពបែកធ្លាយបានឱ្យដឹងទៀតថាៈលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងបក្ខពួក។
បានកេងប្រវ័ញ្ចប្រាក់បៀវត្ស គ្រូបង្រៀនកិច្ចសន្យាចំនួន៩០នាក់ នៅស្រុកមេមត់ ដោយក្នុង១ខែៗ ជិត១០០លានរៀលឯណោះ ។
ខណៈបណ្ដាក្រុង-ស្រុក ផ្សេងៗទៀត ក្នុងខេត្តត្បូងឃ្មុំ ក៏មានការកេងប្រវ័ញ្ចស្រដៀងគ្នានិងស្រុកមេមត់ នេះដែរ!។

ប្រាក់បន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្ត កេងប្រវ័ញប្រាក់បៀវត្សគ្រូបង្រៀន២វេន សម្រាប់ឆ្នាំ២០២២។ ដោយបន្លំដាក់ឈ្មោះបក្ខពួក មិនមានក្របខ័ណ្ឌមន្ត្រីអប់រំ។
ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេន ដោយសាមីខ្លួនមិនដឹង ។
ដើម្បីធ្វើតារាងរបាយការណ៍ កុហសថាៈ ធនាគារវេលុយច្រឡំ សូមផ្ញើមកឱ្យបក្ខពួករបស់ខ្លួនវិញ។
ប្រាក់បៀវត្ស ចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង១១លានរៀល សរុបជាថវិកា ជាង២០០ លានរៀលឯណោះ។

រាល់ការចោទប្រកាន់ទាំងនេះ នៅរសៀលថ្ងៃទី០៨.១២.២០២២«ដើមក្រសាំង» បានព្យាយាមសុំការបកស្រាយពីលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ប៉ុន្តែទូរស័ព្ទចូលហើយ លោកមិនទទួល!។

ចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំ«ដើមក្រសាំង» ក៏មិនអាចសុំការបកស្រាយបានដែរជុំវិញករណីមួយនេះ! ។

ចំណែកលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា មិនអាចសុំការបញ្ជាក់បានទេ ព្រោះទូរស័ព្ទចូលហើយ គ្មានអ្នកទទួល!។

ទោះជាយ៉ាងណាក្ដី! គ្រូៗនៅខេត្តត្បូងឃ្មុំ ទទូចសុំឱ្យថ្នាក់ដឹកនាំខេត្ត ACU រួមនិងក្រសួងពាក់ព័ន្ធ។
មេត្តាបើកការស្រាវជ្រាវ ចាត់វិធានការ លើលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តត្បូងឃ្មុំ រួមនិងបក្ខពួក ដើម្បីជៀសវាងកុំឱ្យគ្រូៗបាក់ទឹកចិត្ត ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស៕

Leave A Reply

Your email address will not be published.