ទីតាំងល្បែងជល់មាន់អនឡាញ លេងតាមទូរស័ព្ទ នៅឃុំបែកចានសង្ស័យជាឆ្នាំងបាយរបស់លោក មាន សំណាង!
(កណ្តាល) ៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ជាក់ស្តែងខណះនេះលោក មាន សំណាង អធិការស្រុកអង្គស្នួល បានរក្សាភាពស្ងៀមស្ងាត់ ទំនង ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុក ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។
យោងតាមប្រភពព័ត៌មានពីមហាជន បានអោយដឹងថា បច្ចុប្បន្ននេះ ទីតាំងជល់មាន់អនឡាញ តាមទូរសព្ទ័ដៃ នៅ(ក្នុងកាហ្វេ)មួយកន្លែងស្ថិតភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងតែបើកដំណើរការយ៉ាងរលូន បន្តិចម្តងៗហើយ (ពោល)សមត្ថកិច្ច នៅក្នុងអាណាចក្រស្រុកអង្គស្នួល ដឹកនាំដោយលោក មាន សំណាង បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន យ៉ាងពេញបន្ទុកទៀតផង។
មហាជបានលើកឡើងថា ករណីលោកមាន សំណាង បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនក្នុងការទប់ស្កាត់និងបង្ក្រាបបនល្បែងស៊ីសងមាន់ជល់ខាងលើនេះ សង្ស័យលោក មាន សំណាង អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងជល់មាន់ខាងលើនេះអស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។
មហាជនបានសំណូមពរដល់លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលពិសេសលោកគង់ សោ ភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងបនល្បែងជល់មាន់តាមអនឡាញ ខាងលើនេះអោយខាងតែបាន ដែលសមត្ថកិច្ចស្រុកអង្គស្នួលកំពុងតែផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕