សមត្ថកិច្ចចុះ រឹបអូសថ្នាំញៀនបានជិត៩០០គីឡូក្រាម នៅខេត្តព្រះសីហនុ!

0

 

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា៖ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ។
កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។
ក្រោមការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តព្រះសីហនុ ។
បានបើកការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម។

បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថាៈ វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ៕

Leave A Reply

Your email address will not be published.