លោក​ឧត្ដមសេនីយ៍​ស្នងការ​ អញ្ជើញ​ចូលរួម​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ១២​ធ្នូ​ ឆ្នាំ​២០២២​!

0

នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២២​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចូលរួម​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ១២​ធ្នូ​ ឆ្នាំ​២០២២​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​ គ​.​ជ​.​ប​.​ជ​ នៅ​សា​លម​ហោ​ស្រប​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ ។​

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ឯកឧត្ដម​-​លោក​ជំទាវ​ ប្រតិភូ​អមដំណើរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ប្រធាន​-​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ឯកឧត្ដម​-​លោកស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ លោក​-​លោកស្រី​ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ឯកឧត្ដម​ -​លោក​ជំទាវ​ លោក​-​លោកស្រី​ ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តជាតិ​ ជា​ច្រើន​រូប​ផ្សេង​ទៀត​៕

Leave A Reply

Your email address will not be published.