លោក ពូទីន លុបចោលសន្និសីទសារព័ត៌មានប្រចាំឆ្នាំ!
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនធ្វើសន្និសីទសារព័ត៌មានចុងឆ្នាំនៅឆ្នាំនេះទេ ដែលវាជាប្រពៃណីប្រចាំឆ្នាំរបស់រុស្សុីចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា “នឹងមិនមាន សន្និសីទសារព័ត៌មាន មុនចូលឆ្នាំថ្មីទេ”។
លោក Peskov មិនបានផ្តល់ហេតុផលសម្រាប់ការមិនរៀបចំសន្និសីទសារព័ត៌មាននោះទេ ប៉ុន្តែអ្នកសង្កេតការណ៍ព្រឹត្តិការណ៍អន្តរជាតិចាត់ទុកថា ប្រហែលដោយសារដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។
លោកពូទីនដែលកាន់អំណាចតាំងពីឆ្នាំ ២០០០ បានធ្វើសន្និសីទសារព័ត៌មានមួយរៀងរាល់ពីខែធ្នូ ភាគច្រើននៃការគ្រប់គ្រងរបស់គាត់ ដែលជាព្រឹត្តិការណ៍មួយដែលគាត់ធ្លាប់បញ្ចេញរូបភាពរបស់គាត់នៅលើទូរទស្សន៍ជាតិ។
នៅឆ្នាំនេះ គឺជាលើកទីមួយហើយ ដែលលោក ពូទីន មិនបានប្រារព្ធព្រឹត្តិការណ៍ខែធ្នូ ដែលជាឱកាសដ៏កម្រមួយ សម្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅវិមានក្រឹមឡាំង រួមទាំងអ្នកកាសែតអន្តរជាតិ ដើម្បីសួរសំណួរប្រធានាធិបតីរុស្ស៊ីដោយផ្ទាល់៕