មនុស្ស 100 នាក់បានស្លាប់ និងរបួសរាប់សិបនាក់ដោយសារទឹកជំនន់វាយលុករដ្ឋធានី កុងហ្គោ!

0

យ៉ាងហោចណាស់មនុស្ស 100 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសដោយសារទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានី Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

យោងតាមមន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា មនុស្សចំនួន 12 លាននាក់រស់នៅក្នុងសង្កាត់ចំនួន 24 នៃទីក្រុង Kinshasa ដែលរងការវាយប្រហារដោយទឹកជំនន់ ខណៈដែលមនុស្សត្រូវបានសម្លាប់ ផ្ទះបានលិចទឹក និងផ្លូវថ្នល់ត្រូវបានបំផ្លាញ។

នាយករដ្ឋមន្ត្រី Jean-Michel Sama Lukonde បាននិយាយថា ក្រុមមន្ត្រីនៅតែស្វែងរកសាកសពបន្ថែមទៀត។ លោកបាននិយាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារថា
“យើង​មិន​ដែល​ឃើញ​ទឹក​ជំនន់​នៅ​ទី​នេះ​ក្នុង​ទំហំ​នេះ​ទេ”
“ហើយការខូខាតកំពុងត្រូវបានវាយតម្លៃ ដែលបញ្ហាបឋមដែលយើងឃើញគឺជាជីវិតមនុស្ស” ៕

Leave A Reply

Your email address will not be published.