វិមានក្រឹមឡាំង៖ មិនមានបទឈប់បាញ់ក្នុងថ្ងៃណូអែលនោះទេប្រសិនបើ Patriot ត្រូវបានបញ្ជូនមកអ៊ុយក្រែន!

0

 

វិមានក្រឹមឡាំងបាននិយាយថា ប្រព័ន្ធការពារកាំជ្រួច Patriot របស់សហរដ្ឋអាមេរិកនឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើត្រូវបានបញ្ជូនទៅអ៊ុយក្រែន ដើម្បីស្ទាក់ចាប់របាំងនៃមីស៊ីលរុស្ស៊ី។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃពុធ បានព្រមានអង្គការណាតូ ប្រឆាំងនឹងការបំពាក់ទីក្រុង Kyiv ជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot ដែលវិមានក្រឹមឡាំងចាត់ទុកថាជាការបង្កើនភ្លើងសង្គ្រាមនៅអ៊ុយក្រែន។

ការអត្ថាធិប្បាយនេះ កើតឡើងនៅពេលដែលក្រុងម៉ូស្គូបាននិយាយថាមិនមាន “បទឈប់បាញ់សម្រាបបុណ្យណូអែល”នោះទេ បន្ទាប់ពីសង្គ្រាមជិត 10 ខែនៅអ៊ុយក្រែន សូម្បីតែការដោះលែងអ្នកទោសរាប់សិបនាក់ទៀត រួមទាំងជនជាតិអាមេរិកម្នាក់ បានបង្ហាញទំនាក់ទំនងមួយចំនួនរវាងភាគីទាំងពីរនៅតែមានក៏ដោយ។

គួរជម្រាបថា បច្ចុប្បន្ន រុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងតែឆាបឆេះនៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែននោះទេ ខណៈដែលទីក្រុងមូស្គូ បានបន្តការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើទីតាំងថាមពល និងទឹកនៅទូទាំងប្រទេស រួមទាំងរដ្ឋធានី Kyiv ផងដែរ។

អ៊ុយក្រែនបាននឹងកំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តលោកខាងលិច បង្កើនប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ដែលបានបង្ខំឱ្យមនុស្សរាប់លាននាក់រស់នៅដោយគ្មានថាមពល ឬកំដៅក្នុងរដូវរងា។

ជាមួយគ្នានោះ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន 13 គ្រឿងដែលត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់ទីក្រុងគៀវ៕

Leave A Reply

Your email address will not be published.