ឧត្តម​សេនីយ៍​អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​កំពុង​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​អូសបន្លាយរយៈពេលយូរ!

0

ឧត្តម​សេនីយ៍​អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​កំពុង​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​អូសបន្លាយរយៈពេលយូរ!

ឧត្តមសេនីយអ៊ុយក្រែនម្នាក់ក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះបាននិយាយថា ទីក្រុងមូស្គូកំពុងប្រើយុទ្ធសាស្ត្រសង្រ្គាមដ៏យូរមួយ ហើយនៅតែចង់ដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូល ខណៈដែលកងកម្លាំងរុស្ស៊ីបានវាយលុកឥតឈប់ឈរ។

អគ្គសេនាធិការយោធារបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ការផ្តោតសំខាន់របស់ទីក្រុងមូស្គូនៅតែផ្តោតលើទីក្រុងភាគខាងកើតនៃ Bakhmut និង Avdiivka ប៉ុន្តែវាក៏កំពុងវាយលុកទីក្រុង Kherson ភាគខាងត្បូងប្រចាំថ្ងៃផងដែរ ហើយព្យាយាមដណ្តើមបានទីតាំងរឹងមាំបន្ថែមទៀតនៅក្នុងតំបន់ភាគខាងត្បូងនៃ Zaporizhia ។

លោកបាននិយាយថា “រុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រសង្គ្រាមរយៈពេលយូរ ជាមួយនឹងការវាយលុកដោយកាំជ្រួចមីសុីល និងគ្រាប់ផ្លោងជាប្រចាំថ្ងៃលើហេត្ថារចនាសម្ព័ន្ធថាមពលជនសុីវិល”។

ទោះជាយ៉ាងណា  ភាគីទាំងសងខាងបានច្រានចោលបទឈប់បាញ់បុណ្យណូអែល ហើយបច្ចុប្បន្នមិនមានការចរចាណាមួយក្នុងគោលបំណងបញ្ចប់ជម្លោះជិត 10 ខែនោះទេ៕

Leave A Reply

Your email address will not be published.