Manchester United កំពុងស្វែងរកអ្នកឧបត្ថម្ភអាវថ្មី បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងជាមួយ TeamViewer!

0

ក្លឹបបិសាចក្រហម Manchester United កំពុងតែស្វែងរកអ្នកឧបត្ថម្ភអាវថ្មី បន្ទាប់ពីយល់ព្រមបញ្ចប់ភាពជាដៃគូជាមួយ TeamViewer ក្នុងតម្លៃ 235លានផោន។

គួរជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាអាឡឺម៉ង់ដែលជំនាញផ្នែកកម្មវិធីកុំព្យូទ័រចូលប្រើពីចម្ងាយបានទទួលរងការរិះគន់ពីអ្នកវិនិយោគលើការចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយបិសាចក្រហម។

បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនខែមក Man United និង TeamViewer ឥឡូវនេះបានយល់ព្រមបញ្ចប់កិច្ចសន្យារបស់ពួកគេនៅពេលដែលអ្នកឧបត្ថម្ភអាវថ្មីត្រូវបានរកឃើញ ទោះបីជាពួកគេនឹងបន្តជា ‘ដៃគូសកល’ រហូតដល់ចុងបញ្ចប់នៃកិច្ចសន្យារបស់ពួកគេនៅឆ្នាំ 2026 ក៏ដោយ។

សេចក្តីថ្លែងការណ៍របស់ Manchester United បានសរសេរថា “បន្ទាប់ពីរយៈពេលនៃកិច្ចសហការ ការពិភាក្សាជាលក្ខណៈឯកជនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ Manchester United និង TeamViewer AG បានឈានដល់កិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ដែល Manchester United នឹងមានជម្រើសក្នុងការទិញសិទ្ធិក្នុងការឧបត្ថម្ភផ្នែកខាងមុខនៃអាវរបស់ក្លឹប។

ដោយបានយល់ព្រមភាពជាដៃគូរបស់ខ្លួនជាមួយ TeamViewer ក្នុងកម្រិតខ្ពស់នៃជំងឺរាតត្បាត Covid-19 ក្រុម Manchester United នឹងចាប់យកឱកាសដើម្បីចាប់ផ្តើមដំណើរការលក់ដែលផ្តោតលើដៃគូរអាវថ្មីនៅក្នុងទីផ្សារធម្មតា

នៅពេលដែលដៃគូផ្នែកខាងមុខនៃអាវថ្មីត្រូវបានជ្រើសរើស និងទទួលតួនាទីនេះ TeamViewer នឹងបន្តជាសមាជិកដ៏មានតម្លៃនៃឈុតដៃគូសកលរបស់ Manchester United ដោយផ្តល់ឱ្យ Manchester United នូវដំណោះស្រាយការតភ្ជាប់ពីចម្ងាយ រហូតដល់ចុងបញ្ចប់នៃកិច្ចសន្យាដើមនៅឆ្នាំ 2026។

គួរជម្រាបថា TeamViewer គឺជាអ្នកឧបត្ថម្ភអាវទី 6 របស់ United និងជាលើកទីពីរដែលកិច្ចព្រមព្រៀងរបស់ខ្លួនបានបញ្ចប់មុនកាលកំណត់បន្ទាប់ពីក្រុមហ៊ុន Vodafone ដែលបានបញ្ចប់កិច្ចសន្យារបស់ពួកគេពីរឆ្នាំមុនពេលកំណត់កាលពីឆ្នាំ 2006 ៕

Leave A Reply

Your email address will not be published.