NATO ព្រមានថា កុំមើលស្រាលលើរុស្សុីឲ្យសោះ!
NATO ព្រមានថា កុំមើលស្រាលលើរុស្សុីឲ្យសោះ!
ជាការពិតណាស់ រុស្ស៊ីបានប្រកាសត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកគាំទ្រណាតូរបស់ទីក្រុង Kyiv ត្រូវតែបន្តបញ្ជូនអាវុធរហូតដល់ប្រធានាធិបតី Vladimir Putin ដឹងថាគាត់ “មិនអាចឈ្នះនៅលើសមរភូមិបានទេ” ប្រធានសម្ព័ន្ធភាពលោក Jens Stoltenberg បានប្រាប់ AFP នៅថ្ងៃសុក្រ (ទី 16 ខែធ្នូ) ។
កន្លងមកនេះ សង្គ្រាមជិត 10 ខែក្នុងការលុកលុយរបស់ទីក្រុងម៉ូស្គូ កងកម្លាំងរបស់ទីក្រុង Kyiv បានធ្វើឱ្យមានការបរាជ័យជាបន្តបន្ទាប់ ដែលទឹកដីជាច្រើនត្រូវបានរំដោះ។
ប៉ុន្តែអគ្គលេខាធិការអង្គការណាតូ លោក Stoltenberg បានព្រមានថា “យើងមិនគួរមើលស្រាលរុស្ស៊ីទេ” ហើយក៏
មិនមានសញ្ញាណាមួយដែលលោក ពូទីន បាន “បោះបង់គោលដៅរួមរបស់គាត់ ក្នុងការគ្រប់គ្រងអ៊ុយក្រែន” នោះទេ។ ខណៈដែលរុស្ស៊ីកំពុងរៀបចំផែនការសម្រាប់សង្រ្គាមដ៏យូរ។
លោកបន្តថា”យើងឃើញថា ពួកគេកំពុងប្រមូលកម្លាំងបន្ថែមទៀត ដែលពួកគេមានឆន្ទៈក្នុងការទទួលរងគ្រោះ និងរបួសជាច្រើន ដែលពួកគេកំពុងព្យាយាមដើម្បីទទួលបានអាវុធ និងគ្រាប់រំសេវបន្ថែមទៀត”។ យើងត្រូវតែយល់ថា លោកប្រធានាធិបតី ពូទីន បានត្រៀមខ្លួនរួចជាស្រេចក្នុងសង្រ្គាមនេះ សម្រាប់រយៈពេលដ៏យូរមួយ ហើយចាប់ផ្តើមការវាយលុកថ្មី”។
គួរជម្រាបថា សម្ព័ន្ធមិត្តរបស់អង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ជូនសព្វាវុធរាប់ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ដែលបានជួយឱ្យប្រទេសនេះបង្វែរតុក្នុងជម្លោះ ហើយដាក់ទីក្រុងម៉ូស្គូឱ្យដើរថយក្រោយ។
ជាការឆ្លើយតបទៅនឹងការបរាជ័យរបស់ខ្លួននៅលើសមរភូមិ ទីក្រុងម៉ូស្គូបានបញ្ចេញរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលរបស់អ៊ុយក្រែន៕