ទីបំផុត ចៅក្រមសើបសួរសម្រេចឃុំខ្លួន អ្កនាង អឿន ម៉ូលីកា មេតុងទីន Online ដ៏ល្បីល្បាញដាក់ពន្ធនាគារពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត!

0

 

ភ្នំពេញ ៖ ទីបំផុតលោកស្រីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ.រំលោភលើទំនុ កចិត្ត (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ពោលគឺពាក់ពន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក ។ 

ជនត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ ឆ្នាំ (១៩៩៥) មុខរបរ ជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

សំណុំរឿងខាងលើនេះបានស្ថិតនៅលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយពីសួរចប់តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនត្រូវចោទជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រម ។ សំណុំរឿងបានដល់ដៃលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេលពីរថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ នេះតែម្តងទៅ ។ 

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ពន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក ។ ពាក្យបណ្តឹងទី១. អឿន ម៉ូលីកា ចេញមូលប្បទានប័តអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២ អឿន ម៉ូលីកា បានចេញមូលប្បទានប័តអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនត្រូវចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក ។  

បច្ចុប្បន្នជនត្រូវចោទ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន៕

Leave A Reply

Your email address will not be published.