ផ្លាស់ប្ដូរ អធិការស្រុកពារាំង និងអធិការស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង!
(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២.១២.២០២២ បានចេញសេចក្ដីប្រកាសស្ដីពីៈ ការផ្ទេរភារៈកិច្ច ផ្លាស់ប្ដូរនិងតែងតាំង មុខតំណែងមន្ត្រីនគរបាល ខេត្តព្រៃវែង ចំនួន៥រូប។
ក្នុងសេចក្ដីប្រកាសនោះ បានសម្រេចដូចខាងក្រោម៖
ទី១៖ លោកវរសេនីយ៍ឯក ជឹម រតនា ជាស្នងការរងខេត្តព្រៃវែង ទទួលផែន នគរបាលការពារ ព្រំដែនគោក។
២៖ លោកវរសេនីយ៍ឯក សេង សាវ៉ន អធិការស្រុកស៊ីធរកណ្ដាល ជាស្នងការរងខេត្តព្រៃវែង។
៣៖ លោកវរសេនីយ៍ឯក ឡុង ប៊ុនធឿន អធិការស្រុកពារាំង ជានាយកការិយាល័យ គ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
៤៖ លោកវរសេនីយ៍ទោ មាស សុភាព នាយរងការិយាល័យ បណ្ដុះបណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាអធិការស្រុកស៊ីធរកណ្ដាល។
៥៖ លោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការរងស្រុកពារាំង ជាអធិការនគរបាលស្រុកពារាំង ខេត្តព្រៃវែង៕