ឪពុកចុងល្មោភកាមតណ្ហាគំរាម រំលោភកូនស្រី បានសម្រេច៣ដង ម្តាយដឹងប្តឹងដាក់គុក

0

 

(បាត់ដំបង) ៖ បុរសជាឪពុកចុងម្នាក់ បានធ្វើសកម្មភាពគំរាមរំលោភកូនស្រីអាយុ១២ឆ្នាំបានសំរេច ៣ ដង ក្រោយមកបែកការណ៍ត្រូវបានម្តាយកុមារីរងគ្រោះ ប្តឹងអោយសមត្ថកិច្ចចាប់ខ្លួន ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
ស្ត្រីជាឈ្មោះ ឃី សុឃា អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យប្តឹងទៅលើប្តីក្រោយប្តីក្រោយរបស់ខ្លួន ឈ្មោះ កូយ ផល្លី អាយុ៣៤ឆ្នាំ ដែលបានចាប់រំលោភសេពសន្ថវ: លើកូនស្រីឈ្មោះ ស ស ខ អាយុ១២ឆ្នាំ បានសម្រេចចំនួន៣លើក ដោយសារតែមានការគម្រាមពីឪពុក ទើបកូនស្រីមិនហ៊ាននិយាយទាល់តែសោះ លុះម្តាយមានការសង្ស័យ និងសាកសួរទើបកូនស្រីនិយាយប្រាប់ការពិត។

ជនសង្ស័យបានសារភាពថា គេពិតជាបានរួមភេទជាមួយកូនស្រីបានសម្រេចចំនួន៣លើក ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យដែលត្រូវជាឪពុកត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕

Leave A Reply

Your email address will not be published.