អ្នកទោសជាង៣០នាក់ព្យាយាមហែកគុកនៅអាហ្វហ្គានីស្ថាន!

0

 

យោងតាមមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា យ៉ាងហោចណាស់អ្នកទោសជនជាតិប៉ាគីស្ថាន ៣០ នាក់នៅឯកន្លែងឃុំឃាំងប្រឆាំងភេរវកម្ម TTP តាលីបង់បានព្យាយាមហែកគុក ដោយបានចាប់ចំណាប់ខ្មាំងរហូតដល់ដប់នាក់ ចាប់តាំងពីថ្ងៃអាទិត្យ ខណៈដែលកំពុងត្រូវបានសួរចម្លើយ។

អ្នកជាប់ឃុំត្រូវបានគេរាយការណ៍ថា បានរឹបអូសអាវុធពីប៉ូលីស ខណៈដែលពួកគេកំពុងត្រូវបានសួរចម្លើយ ហើយយ៉ាងហោចណាស់មន្ត្រីម្នាក់ត្រូវបានសម្លាប់ផងដែរ។

រហូតមកដលម៉ោងនេះ ប៉ូលីស និងយោធាតាលីបង់ជាច្រើន បាននិងកំពុងឡោមព័ទ្ធប៉ុស្តិ៍ដែលមានទីតាំងនៅស្រុក Bannu នៃខេត្ត Khyber Pakhtunkhwa ហើយការចរចារជាមួយអ្នកចាប់ចំណាប់ខ្មាំងត្រូវបានគេរាយការណ៍ថាកំពុងបន្ត។  

យោងតាមអ្នកនាំពាក្យ TTP លោក Mohammad Khurasani ដែលបានពន្យល់ថា ការទាមទារដំបូងរបស់ពួកគេ ទាមទារឲ្យផ្តល់ដោយសុវត្ថិភាពដល់ពួកគេតាមរយៈផ្លូវដី ឬតាមផ្លូវអាកាសទៅកាន់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។

មន្ត្រីស៊ើបការណ៍សម្ងាត់ម្នាកបានប្រាប់ AFP ថាចំណាប់ខ្មាំងរួមមានមាន មន្ត្រីប៉ូលីសចំនួន៨នាក់ និងមន្ត្រីប្រឆាំងភេរវកម្ម២នាក់។

យ៉ាងណាមិញ ប្រទេសប៉ាគីស្ថានក៏បានធ្វើការទំនាក់ទំនងសម្របសម្រួលម្តងហើយម្តងទៀតជុំវិញនឹងករណីនេះ ប៉ុន្តែមិនត្រូវបានឆ្លើយតបពីរដ្ឋាភិបាលតាលីបង់នោះទេ៕

Leave A Reply

Your email address will not be published.