ប្រហិតសាច់មាន់ ប្រហិតសាច់គោ ប្រហិតសាច់ក្ដាម, ប្រហិតសាច់ត្រី, ប្រហិតសាច់បង្កា, ប៉ាត់តេនិងហតដកជិត០៣តោននាំចូល ពីប្រទេសថៃត្រូវបានពេទ្យសត្វបង្រ្កាប!

0

(បន្ទាយមានជ័យ) លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និង សុខភាពសាធារណ: បសុព្យាបាល បានប្រាប់ភ្ងាក់ងារយើងអោយដឹងថា នៅវេលម៉ោង០៥ និង១០នាទីព្រឹក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSSANGYONG ISTANA ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ពាក់ស្លាកលេខសៀមរាប២C-៣៤២០ ដឹកផលិតផលមានដើមកំណើតពីសត្វ(ប្រហិតចម្រុះ មានដូចជា ប្រហិតសាច់មាន់, , ប្រហិតសាច់គោ ប្រហិតសាច់ក្ដាម, ប្រហិតសាច់ត្រី, ប្រហិតសាច់បង្កា, ប៉ាត់តេ និងហតដក។)ចំនួន២៨០០គីឡូក្រាម មកពីប្រទេសថៃ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្ពោះទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។ ក្រុមការងារបានឃាត់នៅភូមិជប់ ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

 

 

Leave A Reply

Your email address will not be published.