ក្តីប្រច័ណ្ឌ បុរសម្នាក់យកកាំបិតចាក់សម្លាប់នារីម្នាក់បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម!
(ឧត្តរមានជ័យ)៖ ជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីចាក់សម្លាប់នារីម្នាក់បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍នេះបានកើតឡើង នៅចំណុចព្រៃកែងរួតចំប៉ី ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ជា និរន្តរ៍ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ(ឃាត់ខ្លួន) ។
រីឯជនរងគ្រោះឈ្មោះ ដុំ ស៊ីណេត ហៅ ទូង ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិដូនកែនសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរកម្មករអនាម័យក្រុមហ៊ុនអូរស្មាច់ រីសតស្លាប់នៅនឹងកន្លែង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកូនកាំបិតចុងស្រួច ចាក់ទៅលើក្បាលពោះ បំពង់ក និងអាករ ជនរងគ្រោះបណ្ដាលឱ្យស្លាប់ប្រាកដមែន មូលហេតុខ្លួនប្រចណ្ឌនឹងជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕