អ៊ុយក្រែនអះអាងថា រុស្ស៊ីនឹងធ្វើការវាយប្រហារដ៏ធំក្នុងឱកាសបុណ្យណូអែល!

0

 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានអំពីការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ីក្នុងរដូវកាលបុណ្យណូអែលខាងមុខនេះ ដោយជំរុញប្រជាជនរបស់លោកឱ្យ “យកចិត្តទុកដាក់លើការជូនដំណឹងអំពីការវាយលុកតាមអាកាស ជួយគ្នាទៅវិញទៅមក”។

នៅក្នុងសុន្ទរកថាតាមវីដេអូប្រចាំយប់របស់គាត់កាលពីថ្ងៃសុក្រ លោក Zelenskyy បាននិយាយថា គាត់បានជួបមេបញ្ជាការយោធាកំពូលរបស់គាត់ ដើម្បីពិនិត្យមើលស្ថានភាព ហើយថារដ្ឋាភិបាលរបស់គាត់កំពុងរៀបចំសម្រាប់សេណារីយ៉ូនៃសកម្មភាពផ្សេងៗដោយរដ្ឋភេរវកររុស្ស៊ី ហើយ​យើង​ក៏ត្រៀមឆ្លើយ​តបផងដែរ។

លោក Zelenskyy បាននិយាយថា”ជាមួយនឹងរដូវកាលវិស្សមកាលកាន់តែខិតជិតមកដល់ ភេរវកររុស្ស៊ីអាចបង្កើនសកម្មភាពរបស់ពួកគេម្តងទៀត«​ពួក​គេ​មិន​គិត​ពី​តម្លៃ​គ្រីស្ទាន ឬ​តម្លៃ​ណា​មួយ​សម្រាប់​រឿង​នោះ​ឡើយ»។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ថ្នាក់ដឹកនាំយោធាអ៊ុយក្រែនបានព្រមានម្តងហើយម្តងទៀតអំពីការវាយប្រហារដោយមីស៊ីលថ្មីដែលអាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់ថាមពលរបស់ប្រទេស ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់គ្មានថាមពល កំដៅ និងទឹកប្រើប្រាស់៕

Leave A Reply

Your email address will not be published.