ថាមែនៗ រុ​ស្ស៊ី​កំពុងពង្រីក​ប្រតិបត្តិការ​កម្លាំងយោធា​នៅ​ជិត​ក្រុង​គៀវ​!

0

គួររំលឹកថា ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការយោធាសំខាន់ៗ នៅជិតរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន និងទីក្រុងភាគខាងជើង។

ក្នុងនោះ គណៈប្រតិភូអ៊ុយក្រែន នៅក្នុងសន្និសិទមួយដែលធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល បានដាក់ចេញនូវក្របខណ្ឌមួយដែលអ៊ុយក្រែន នឹងប្រកាសខ្លួនជាអព្យាក្រឹត ហើយសន្តិសុខរបស់ខ្លួននឹងត្រូវបានធានាដោយប្រទេសមហាអំណាចផ្សេងៗ។

ប្រតិកម្មជាសាធារណៈរបស់ទីក្រុងម៉ូស្គូមានភាពវិជ្ជមាន ហើយការចរចាត្រូវបានគេរំពឹងថានឹងបន្តឡើងវិញនៅថ្ងៃពុធ។ គ្រោងនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្គ្រាម បានចូលជាទិដ្ឋភាពនៅក្នុងជុំចុងក្រោយនៃកិច្ចចរចា។

យ៉ងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីមិនអាចជឿទុកចិត្តបានទេ។ លោកបាននិយាយនៅក្នុងវីដេអូមួយថា ទោះបីជាសញ្ញាពីកិច្ចពិភាក្សាមានភាពវិជ្ជមានក៏ដោយ ក៏ពួកគេ “មិនអាចបំបិទសំឡេងការផ្ទុះគ្រាប់ផ្លោងរបស់រុស្ស៊ីបានឡើយ”។

លោក Zelenskyy បាននិយាយថា “កងទ័ពអ៊ុយក្រែន មិនបន្ធូរដៃឲ្យរុស្ស៊ីឡើយ ដរាបណាកងទ័ពនៅតែឈ្លានពានប្រទេសរបស់យើង”។

ជាមួយគ្នានោះ រដ្ឋលេខាធិការ Antony Blinken បានស្នើឱ្យមានការចង្អុលបង្ហាញរបស់រុស្ស៊ីឲ្យបានជាក់លាក់អំពីការដកថយទ័ព ឬអាចជាការប៉ុនប៉ងរបស់ទីក្រុងម៉ូស្គូដើម្បី “បញ្ឆោតមនុស្ស និងបង្វែរការយកចិត្តទុកដាក់៕

Leave A Reply

Your email address will not be published.