អាមេរិកព្រមានហាមប្រាមបុគ្គលិកស្ថានទូតប្រចាំប៉ាគីស្ថានបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត!

0

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអ៊ីស្លាម៉ាបាដ បានព្រមានបុគ្គលិករបស់ខ្លួន អំពីការវាយប្រហារដែលអាចកើតមានលើជនជាតិអាមេរិក នៅសណ្ឋាគារកំពូលមួយ ខណៈដែលរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថានមានការប្រុងប្រយ័ត្នខ្ពស់រួច បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទួលព័ត៌មានថា “បុគ្គលមិនស្គាល់មុខ អាចនឹងរៀបចំផែនការវាយប្រហារជនជាតិអាមេរិក នៅសណ្ឋាគារ Marriott ក្នុងទីក្រុង Islamabad ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក”។

សហរដ្ឋអាមេរិកក៏បានជំរុញឱ្យបុគ្គលិកទាំងអស់ជៀសវាងការធ្វើដំណើរដែលមិនចាំបាច់នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដក្នុងរដូវវិស្សមកាល។ ហើយក៏ហាមប្រាមបុគ្គលិកស្ថានទូតអាមេរិក និងជនជាតិផ្សេងទៀតមិនអោយចូលសណ្ឋាគារដ៏ពេញនិយមក្នុងឱកាសបុណ្យណូអែលផងដែរ។

គួរជម្រាបថា ការណែនាំបន្ទាន់របស់ស្ថានទូតអាមេរិកបានអនុវត្តតាមការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Islamabad កាលពីថ្ងៃសុក្រ ដែលបានសម្លាប់មន្ត្រីប៉ូលិសម្នាក់ និងរបួសមនុស្សចំនួន 10 នាក់ ។ ខណៈដែលក្រុមតាលីបង់ប៉ាគីស្ថាន ដែលដាច់ដោយឡែកពីគ្នា ប៉ុន្តែជាសម្ព័ន្ធមិត្តជាមួយមេដឹកនាំអាហ្វហ្គានីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

Leave A Reply

Your email address will not be published.