ព្យុះព្រិលកំណាចបន្តវាយប្រហារនុងឆក់យកជីវិតមនុស្សជាច្រើននៅអាមេរិក!

0

ព្យុះព្រិលរដូវរងាដ៏ឃោរឃៅមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 32 នាក់នៅទូទាំងសហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថានឹងឆក់យកជីវិតមនុស្សសត្វបន្ថែមទៀត បន្ទាប់ពីចរាចរណ៍ត្រូវបានជាប់គាំង និងផ្ទះរាប់ពាន់ខ្នងត្រូវដាច់ចរន្តអគ្គិសនី។

Buffalo ជាក្រុងដែលរងគ្រោះជាងគេ នៅតាមគែមបឹង Erie ក្នុងរដ្ឋញូវយ៉កភាគខាងលិច ខណៈដែលព្រិលបានធ្វើឲ្យផ្ទៃបឹងឡើងកករឹង និងខ្យល់ត្រជាក់ខ្លាំងបានបន្តរហូតដល់ចុងសប្តាហ៍បុណ្យណូអែល។

សូមបញ្ជាក់ថា វិសាលភាពនៃព្យុះនេះគឺស្ទើរតែមិនធ្លាប់មានពីមុនមក ដោយលាតសន្ធឹងពី Great Lakes ក្បែរប្រទេសកាណាដា ទៅកាន់ទន្លេ Rio Grande តាមបណ្តោយព្រំដែនជាមួយប្រទេសម៉ិកស៊ិក។ សេវាកម្មអាកាសធាតុជាតិបាននិយាយថា ប្រហែល 60 ភាគរយនៃចំនួនប្រជាជនអាមេរិកបានប្រឈមមុខនឹងការប្រឹក្សា ឬព្រមានអំពីអាកាសធាតុរដូវរងា ហើយសីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំងទាបជាងធម្មតាពីភាគខាងកើតនៃភ្នំ Rocky រហូតដល់ Appalachians៕

Leave A Reply

Your email address will not be published.