ពិធីសម្ពោធដាក់អោយប្រេីប្រាស់អគារសិក្សា ០១ខ្នង ៣បន្ទប់ ដែលជាអំណោយរបស់សប្បុរសជននៅឃុំព្រីងជ្រុំ ស្រុកជេីងព្រៃ!
កំពង់ចាម៖ កាលពីព្រឹកថ្ងៃ ចន្ទ ទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម ព្រះរាជអាជ្ញា វង្ស ប៊ុនវិសុទ្ធ បានអញ្ជេីញជាគណៈអធិបតី ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការ អគារសិក្សា ០១ខ្នង ៣បន្ទប់ ដែលជាអំណោយរបស់សប្បុរសជន ស្ថិតក្នុងភូមិកោះចំប៉ា ឃុំព្រីងជ្រុំ ស្រុកជេីងព្រៃ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណ:អភិបាលស្រុក លោក ប្រធានមន្ទីរអប់រំយុវជន និងកីឡា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំគ្រប់ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះ ឯកឧត្តម ព្រះរាជអាជ្ញារ និងឯកឧត្តមអភិបាលខេត្តក៏មានមតិស្វាគមន៍ចំពោះពិធីសម្ពោធនេះ ដោយលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតជូនដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំ និងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ត្រូវចេះរក្សាអនាម័យបរិស្ថាន និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញគ្រួសារ សង្គម និងខ្លួនឯង៕