ស្លាប់6នាក់ និងបាត់ខ្លួន19នាក់ ខណៈទឹកជំនន់វាយប្រហារហ្វីលីពីននៅថ្ងៃបុណ្យណូអែល!

0

 

យ៉ាងហោចណាស់មនុស្ស 6 នាក់បានស្លាប់ និងរាប់ពាន់នាក់បានភៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជាបន្តបន្ទាប់បានវាយប្រហារប្រទេសហ្វីលីពីនកាលពីចុងសប្តាហ៍ ដោយបានបំផ្លាញការប្រារព្ធពិធីបុណ្យណូអែលឆ្នាំនេះ។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់ប្រទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន 19 នាក់នៅតែបាត់ខ្លួន ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបោកបក់យ៉ាងតិចតំបន់ចំនួន 5 នៃប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានខេត្តចំនួន 13 ។

ក្នុងនោះ ភ្លៀងបន្តធ្លាក់ខ្លាំងនៅក្នុងខេត្ត Camarines Sur និង Misamis Occidental ក៏ដូចជាតំបន់ Visayas ភាគខាងកើត Bicol និងភាគខាងជើង Mindanao ។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយទឹកជំនន់បាននិយាយថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់គ្រួសារជាង 23,700 ដែលមានមនុស្សជាង 100,000 នាក់។ ខណៈមនុស្សប្រហែល 44,700 ត្រូវបានផ្លាស់ទីលំនៅដោយសារតែភ្លៀង និងទឹកជំនន់ ៕

Leave A Reply

Your email address will not be published.