ផ្ទុះរថយន្តដឹកហ្គាស សម្លាប់មនុស្ស9នាក់ នៅអាហ្វ្រិកខាងត្បូង!

0

 

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស 9 នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីរថយន្តដឹកហ្គាសមួយបានផ្ទុះកាលពីថ្ងៃសៅរ៍នៅជិតមន្ទីរពេទ្យមួយនៅភាគខាងកើតទីក្រុង Johannesburg ។

លោក Simon Zwane អ្នកនាំពាក្យសាជីវកម្មគ្រប់គ្រងចរាចរណ៍ផ្លូវគោកបានប្រាប់ទូរទស្សន៍ក្នុងស្រុក NewZroom Afrika ថា ធុងប្រេងបានផ្ទុះបន្ទាប់ពីវាបានជាប់គាំងនៅក្រោមស្ពានមួយ ដែលវាជាការផ្ទុះដ៏ធំមួយមិនធ្លាប់មានពីមុនមក។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី Panyaza Lesufi បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ និងជូនពរអ្នករបួសផងដែរ។ 

ដោយលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកមិនដែលបានឃើញអ្វីដូចការផ្ទុះនាវាដឹកប្រេងនេះពីមុនមកទេ។ ហើយករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់៕

Leave A Reply

Your email address will not be published.