រថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញឈ្មោះ ម៉ៅ ក្រឡាប់ថ្ងាជើងធ្លាយចេញសុទ្ឋតែឈើ ដោយសារផ្ទុកធ្ងន់ពេក
(ព្រះវិហារ) ៖ រថយន្តសាំយ៉ុង១គ្រឿង ពណ៍ស្លែ ពាក់ផ្លាកលេខភ្នំពេញ2S_0294 ដែលគេស្គាល់ថាជារថយន្តរបស់មេឈ្មួញឈើឈ្មោះម៉ៅ ហៅម៉ៅសក់វែង បានដឹកឈើពេញរថយន្តចេញពីស្រុកត្បែងមានជយ័ ដឹកទៅចែកចាយនៅភូមិសាស្ត្ររាជធានីភ្នំពេញ ។
លុះមកដល់ចំនុចកើតហេតុចំនុចគីឡូម៉ែត្រ 57/58 ភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ រថយន្តដឹកឈើខាងលើបានបែកកង់រេចង្លូតបណ្តាលអោយក្រឡាប់ផ្ងាជើងឡើងលើ ក្អូតចេញសុទ្ឋតែឈើ ចំណែកម្ចាស់ឈ្មោះ ម៉ៅ នឹង ប្រពន្ឋ រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ធំ ។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅវេលាម៉ោង១រំលងអាធ្រាតចូលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ ៦២ មានរថយន្តសាំយ៉ុង ១គ្រឿងពណ៍ស្លែដឹកឈើប្រភេទលេខ ២ ចេញពីស្រុកត្បែងមានជយ័ ក្នុងរថយន្តមាន ២នាក់ប្តីប្រពន្ឋ ប្តីឈ្មោះ ម៉ៅ ហៅម៉ៅសក់វែង មានទីលំនៅភូមិភារកិច្ច សង្កាត់ប៉ាលហា ក្រុងព្រះវិហារខេត្តព្រះវិហារ ។
ខណះពេលរថយន្តបើកមកដល់ភូមិសាស្ត្រខេត្តព្រះវិហារ មានក្រុមអ្នកសាពត័មាន ១ក្រុមតាមប្រម៉ាញ់ពីក្រោយ ជាហេតុធ្វើអោយរថយន្តដឹកឈើបង្កើនល្បឿន បែកកង់ក្រឡាប់តែម្តង ។
សូមបញ្ជាក់ជូនថា មេឈ្មួញម្នាក់នេះរកសុីដឹកជញ្ជូនឈើជាច្រើនឆ្នាំមកហើយ ហើយក៍ត្រូវបានសមត្ថកិច្ចបង្ក្រាបជាច្រើនដងមកហើយដែរ ប៉ុន្តែដូចគោះទឹកបង្អើលត្រីអោយចូលមង ៕