Update៖ លទ្ធផលករណីមន្រ្តីប្ដឹងប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ក្រសួង នឹងដឹងថ្ងៃទី២៨ស្អែកនេះ!

0

(ភ្នំពេញ) នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  នឹងអញ្ជើញ ដឹកនាំកិច្ចប្រជុំ។

ដើម្បីត្រួតពិនិត្យ ករណីបណ្ដឹងលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដែលត្រូវបានមន្ត្រី បុគ្គលិកអប់រំថ្នាក់ក្រោម ប្ដឹងនិងចោទប្រកាន់ថាៈ ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនឹងដឺកនាំមិនល្អ។

កិច្ចប្រជុំនេះ នឹងធ្វើឡើង នៅទីស្តីការក្រសួងអប់រំ ដោយមានសមាសភាពចូលរួមថ្នាក់ដឹកនាំក្រសួងអប់រំចំនួន២០រូបឯណោះ។

នេះបើយោងតាមលិខិតអញ្ជើញ របស់ ក្រសួងអប់រំ ដែល«ដើមរាំង»ទទួលបាននៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២២។

គួរម្លឹកថាៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៩.១២.២០២២។

បានចេញលិខិត បញ្ជាបេសកកម្ម  ដោយចាត់មន្រ្តី១ក្រុម ស្មើ៦រូប ដើម្បីចុះធ្វើអធិការកិច្ចស្រាវជ្រាវ

លើប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ដែលមានបណ្ដឹង រឿងប្រព្រឹត្តអំពើពុករលួយ និងកិបកេងថវិកាជាតិ យ៉ាងច្រើនសន្ធឹក!

មន្ត្រីអធិការកិច្ចទាំង៦នាក់ ដឹកនាំដោយ លោកបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាននៃក្រសួងអប់រំយុវជន និងកីឡា អមដោយមន្ត្រី៥រូបទៀត។

ថ្មីៗនេះ គ្រូៗរួមនិងមន្ត្រីក្រោមឱវាទៈ បានប្ដឹងសុំដកលោក អ៊ិន ពៅសម្បត្តិ ចេញប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ

ដោយអះអាងថាៈ ប្រធានមន្ទីររូបនេះ ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។

យោងបណ្ដឹងចំនួន៣ ដែលប្ដឹងទៅអភិបាលខេត្តត្បូងឃ្មុំ៖

ទី១៖ លោក ប៉ាន ចាន់អូន នាយកសាលាបឋមសិក្សាភូមិកណ្ដាលស្ថិតនៅភូមិកណ្ដាល ឃុំគរស្រុកត្បូងឃ្មុំ។

បានអះអាងប្រាប់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំថាៈមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីខ្លួនចំនួន៥.០០០.០០០រៀល!

២៖ លោក ឈុន សុខ នាយកសាលាបឋមសិក្សាបឹងព្រះឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានអះអាងថាៈមន្ទីរអប់រំ បានកាត់ប្រាក់ខែ របស់គាត់ ជាង៣.០០០.០០០រៀល។

៣៖ លោក សុខ ជា នាយកសាលាបឋមសិក្សាជីរោទ៍កណ្ដាលភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី១ស្រុកត្បូងឃ្មុំ បានអះអាងថាៈមន្ទីរអប់រំ បានកាត់ប្រាក់ខែរបស់ខ្លួនជាង៥.០០០.០០០រៀល។

បណ្ដឹងទាំង៣នេះ បានបញ្ជាក់ដូចៗគ្នាថាៈមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីពួកខ្លួន នៅកំឡុង ខែសីហា ឆ្នាំ២០២២។

ក្រោមហេតុផលថាៈពួកគាត់ធ្វើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥កាលពីកន្លងទៅ

ក្នុងបណ្ដឹងនោះសិទ្ធតែបានបញ្ជាក់ថាៈ បើទោះបីជាពួកខ្លួន បម្រើការងារបោះឆ្នោតក៏ពិតមែន ប៉ុន្តែមិនបណ្ដោល ឱ្យខកខានឬខាតបង់ ចំពោះការងារសាលានោះទេ!

តែផ្ទុយទៅវិញ ពួកគាត់បានបំពេញកិច្ចការងារសាលា យ៉ាងល្អ មិនសមណា មន្ទីរអប់រំ មកកាត់ប្រាក់ខែពួកគាត់ បែបនេះសោះ..?

យោងឯកសារមួយចំនួនទៀត បានឱ្យ«ដើមរាំង»ដឹងថាៈ មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ។

បានកិបកេងថវិការដ្ឋ ក្នុងមួយខែៗរាប់សិបលានរៀល តាមរយៈការដាក់ឈ្មោះគ្រូកិច្ចសន្យា និងគ្រូបង្រៀន ២វេន។

ជាក់ស្ដែងៈ គ្រូឈ្មោះ ញ៉ែម ពិដោ បានផ្ទេរចេញទៅខេត្តកំពង់ធំ យូហើយ   បែរជាមានឈ្មោះបើកប្រាក់ខែ នៅខេត្តត្បូងឃ្មុំ រហូត!

ប្រាក់បន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្ត កេងប្រវ័ញប្រាក់បៀវត្សគ្រូបង្រៀន២វេនសម្រាប់ឆ្នាំ២០២២។

ដោយបន្លំដាក់ឈ្មោះបក្ខពួក មិនមានក្របខ័ណ្ឌមន្ត្រីអប់រំ។

ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេន ដោយសាមីខ្លួនមិនដឹង

ដើម្បីធ្វើតារាងរបាយការណ៍ កុហសថាៈ ធនាគារវេលុយច្រឡំ សូមផ្ញើមកឱ្យបក្ខពួករបស់ខ្លួនវិញ។

ប្រាក់បៀវត្ស ចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង១១លានរៀល សរុបជាថវិកា ជាង២០០ លានរៀលឯណោះ។

រីឯបណ្ដឹងរបស់មន្ត្រីៗ នៃមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ដែលបានប្ដឹង ទៅក្រសួងអប់រំយុវជន និងកីឡា

ក៏បានអះអាងថាៈ លោក អ៊ិន ពៅសម្បត្តិ គិតតែស្រវាវេច ផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតអភិវឌ្ឍន៍អង្គភាពអប់រំ.

គ្មានដំណោះស្រាយ បង្កភាពស្មុកស្មាញ នៅសាលារៀន ឃុបឃិតគ្នាជាមួយការិយាល័យបុគ្គលិក

ក្នុងការផ្ទេរបុគ្គលិកមន្ត្រីអប់រំ ពីកន្លែងមួយទៅកន្លែងមួយ ជាថ្នូរនិងប្រាក់រាប់ពាន់ដុល្លារ ក្នុងម្នាក់ៗដោយពុំឆ្លងកាត់ការ ត្រួតពិនិត្យពីគណៈកម្មការ។

ក្លែងបន្លំឯកសារគ្រូៗ២វេន លើទំហំទឹកប្រាក់ចំនួន២០១ លានរៀល

កាត់យកប្រាក់បៀវត្ស គ្រូបង្រៀនកិច្ចសន្យាចំនួន៩៥នាក់ នៅស្រុកមេមត់ លើទំហំទឹកប្រាក់៩៧លានរៀល។

រាល់ការចោទប្រកាន់ទាំងនេះ កាលពីកន្លងទៅ«ដើមរាំង» បានព្យាយាមសុំការបកស្រាយពីលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ជាច្រើនលើកច្រើនសារប៉ុន្តែទូរស័ព្ទចូលហើយ លោកមិនដែលទទួល!

ខណៈលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា មានទម្លាប់ មិនលើកទូរស័ព្ទអ្នកសារព័ត៌មាន!

ទោះជាយ៉ាងណាក្ដី ក្រោយផ្ទុះរឿងមួយនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវហើយ

ពោលគឺលទ្ធផលបែបណា មានតែរង់ចាំមើល ការប្រជុំពិនិត្យ របស់ក្រសួងអប់រំៈ ប៉ុណ្ណោះ៕

Leave A Reply

Your email address will not be published.