អ៊ុយក្រែនថា យន្តហោះគ្មានមនុស្សបើក ២២គ្រឿងក្នុងចំណោម ៤០ គ្រឿងរបស់រុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅព្រឹកនេះ!

0

 

រដ្ឋបាលយោធារបស់ទីក្រុងកៀវបាននិយាយថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួន ២២ គ្រឿងក្នុងចំណោម ៤០ គ្រឿងត្រូវបានបាញ់ទម្លាក់ ពីលើរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅអ៊ុយក្រែន) ចំពេលមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសនៅក្នុងតំបន់ជាច្រើន។

រដ្ឋបាលយោធាទីក្រុង Kyiv បាននិយាយនៅក្នុងសារមួយនៅលើ Telegram ថា ដ្រូនចំនួន ២២ គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើទីក្រុងទាំងព្រឹក។

អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើ Telegram ថា “ជាលទ្ធផលនៃការវាយប្រហារពេលយប់នៃរដ្ឋធានី ហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានខូចខាត ដោយមានការដាច់ចរន្តអគ្គិសនីជាបន្ទាន់នៅក្នុងទីក្រុងផងដែរ។

លោក Klitschko បាននិយាយថា “យោងទៅតាមកងកម្លាំងការពារអាកាស យន្តហោះគ្មានមនុស្សបើក kamikaze ចំនួន ៤០ គ្រឿងបានហោះទៅកាន់ទីក្រុង Kyiv នៅព្រឹកនេះ”។

ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង Kyiv ក៏ដូចជាតំបន់ Sumy, Poltava, Cherkasy, Kharkiv, Kirovohrad, Mykolaiv, Dnipropetrovsk, Vinnytsia, Zhytomyr និងតំបន់ Chernihiv ។

គួរជម្រាបថា ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងប្រទេសអ៊ុយក្រែនស្ទើរតែរាល់ថ្ងៃ ដោយសារតែការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្សុី ដែលបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់ប្រទេស។ ការវាយប្រហារបែបនេះបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការផ្ទុះខែតុលាបានបំផ្លាញស្ពាន Kerch ដ៏សំខាន់របស់រុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀ៕

Leave A Reply

Your email address will not be published.