Ronaldo បានមកដល់អារ៉ាប៊ីសាអូឌីតហើយ មុនការបង្ហាញខ្លួនជាផ្លូវការនៅ Al Nassr!

0

 

កំពូលតារាបាល់ទាត់របស់ព័រទុយហ្គាល់ Cristiano Ronaldo បានមកដល់ទីក្រុង Riyadh មុនពេលការបង្ហាញខ្លួនដ៏ធំដំបូងនៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅឯក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីតខណ:ដែលរូបគេកំពុងស្នាក់នៅសណ្ឋាគារប្រណិតមួយក្នុងទីក្រុង ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

យោងតាមទូរទស្សន៍រដ្ឋ Al Ekhbariya បានឱ្យដឹងថា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃជាង 200 លានអឺរ៉ូ (213 លានដុល្លារ) កីឡាករវ័យ 37 ឆ្នាំរូបនេះបានចុះកិច្ចសន្យានៅរដ្ឋធានីអារ៉ាប៊ីសាអូឌីតកាលពីល្ងាចថ្ងៃចន្ទ។

យោងតាមមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ក្លឹប Al Nassr កំពុងរំពឹងថានឹងមានកីឡដ្ឋានដ៏ធំទូលាយសម្រាប់ការដាក់បង្ហាញ ពិធីទទួលស្វាគមន៍អស្ចារ្យមួយនេះផងដែរ។

Ronaldo គឺជាតារាដ៏លេចធ្លោបំផុតក្នុងការទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត បើទោះបីជាកីឡាករផ្សេងទៀតរួមមាន George Weah, Pep Guardiola និង Xavi ជាដើម។

CR7 ធ្លាប់ឈ្នះជើងឯក Champions League ៥ដង ក៏ដូចជាពានលីគនៅអ៊ីតាលី ជាមួយ Juventus នៅអេស្ប៉ាញជាមួយ Real Madrid និងនៅអង់គ្លេសជាមួយ United។ គាត់ក៏ជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Champions League និងជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលគាត់បានឈ្នះ Euro 2016។ នៅ World Cup 2022 នៅប្រទេសកាតាថ្មីៗនេះ គាត់បានក្លាយជាបុរសដំបូងគេដែលស៊ុតបញ្ចូលទីបាននៅ World Cup 5 ដងក្នុងដំណាក់កាលឈ្នះលើហ្គាណា។

គួរជម្រាបថា ការចុះកុងត្រារបស់ Ronaldo ជាមួយក្លឹប Al Nassr គឺជាកំណត់ត្រាប្រវត្តិសាស្រ្តដ៏ធំបំផុតនៅក្នុងកីឡាកម្រិតកំពូលដោយប្រទេសសម្បូរដោយប្រេងកាតមួយនេះ ដែលបានផ្លាស់ប្តូរទៅកាន់ Formula One ប្រដាល់ និងវាយកូនហ្គោល ហើយបានដណ្តើមយកក្លឹបអង់គ្លេស Newcastle United នៅអង់គ្លេស៕

Leave A Reply

Your email address will not be published.