អភិបាលខេត្តកំពង់ចាមជំរុញឲ្យអាណាព្យាបាលខិតខំថែមទៀតដើម្បីកូនៗក្លាយខ្លួនជាកូនល្អសិស្សល្អនិងពលរដ្ឋល្អ

0

 

កំពង់ចាម៖ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សនិទ្ទេស A ក្នុងក្រុងកំពង់ចាម ចំនួន ២១នាក់ នៅ សាលាខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យអាណាព្យាបាល ខិតខំថែមទៀត ក្នុងការអប់រំ ដើម្បីឲ្យកូនៗ ក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ។

បើតាម លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា នាឆ្នាំសិក្សា២០២១-២០២២នេះ នៅក្នុងខេត្តកំពង់ចាម ទទួលបានសិស្សជាប់និទ្ទេស A ចំនួន ៧៣នាក់ បើប្រៀបធៀបទៅទូទាំងប្រទេស ខេត្តកំពង់ចាម គឺសិស្សជាប់និទ្ទេស A ចំណាត់ថ្នាក់លេខ ៤ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ផងដែរថា ចំពោះ បេក្ខជនដែលបានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២២ មានចំនួនសរុប ៨.១៧៧នាក់ ។ ប្រឡងជាប់បាន ៥.៧៩៩ ក្នុងនោះសិស្សជាប់និទ្ទេស A សរុបចំនួន ៧៣នាក់ និទ្ទេស B ៤២០នាក់ និទ្ទេស C ១.០៩៣នាក់ និទ្ទេស D ១.៩៨៤ នាក់ និងនិទ្ទេស E ២.២៣៦នាក់ ។ សម្រាប់ក្រុងកំពង់ចាម សិស្សជាប់និទ្ទេស A ច្រើនជាងគេ មានចំនួន ២១នាក់ ។

Leave A Reply

Your email address will not be published.