សមាគមអ្នកសារព័ត៌មានៈ ស្នើដល់រាជរដ្ឋាភិបាល សុំលើកលែងការបង់ពន្ធ ចំពោះអាជ្ញាប័ណ្ណសារព័ត៌មាន!
បានធ្វើលិខិត សុំកិច្ចអន្តរាគមន៍ ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ក្នុងបំណងៈ សុំឱ្យសម្ដេច ជួយអន្តរាគមន៍មកលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ដើម្បីលើកលែង មិនយកពន្ធចំពោះអាជ្ញាប័ណ្ណសារព័ត៌មានទាំង៤៥ស្ថាប័ន ក្នុងសមាគម ក៏ដូចជាអ្នកសារព័ត៌មានដទៃទៀត!។
នៅក្នុងលិខិត សុំកិច្ចអន្តរាគមន៍នោះ លោក ជា លីហ៊ាង បានអះអាងថាៈមូលហេតុដែល សមាគម ស្នើសុំលើកលែង បង់ពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានបែបនេះ។
គឺដោយសារ.កាសែត.គេហទំព័រ.ក្នុងសមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ាន ពុំមានប្រាក់ចំណូលទៀងទាត់ប្រចាំខែ ឬប្រចាំឆ្នាំ នឹងពុំមានប្រាក់ឧបត្ថម្ភ សម្រាប់បេសកកម្ម ចុះយកព័ត៌មានជួយសង្គម!។
ហេតុនេះ ដើម្បីជួយសម្រាលបន្ទុក ដល់បងប្អូនអ្នកសារព័ត៌មាន និងដើម្បីលើកស្ទួយវិស័យ សារព័ត៌មាន នៅកម្ពុជា!។
តំណាងសមាគម សម្រេចធ្វើលិខិតគោរពជូនសម្ដេចតេជោ ដើម្បីសុំលើកលែង ចំពោះការបង់ពន្ធប្រថាប់ត្រា លើច្បាប់អាជីវកម្មសារព័ត៌មាន៕