សម្តេចតេជោគ្រោងសើរើច្បាប់កំណត់ឲ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ដើម្បីឆ្លើយតបនឹងការលើកឡើងដដែលៗរបស់ទូតមួយចំនួន!

0

ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅមិត្តបរទេសទាំងអស់ដែលចង់អន្តរាគមន៍ជួយដល់អ្នកមានសញ្ញាតិ២ដែលជាប់ទោសនៅកម្ពុជាឱ្យគិតឡើងវិញមុនលើកសំណើរដដែលជាដែលមកកាន់សម្ដេច។

សម្ដេចតេជោថា៖ «បើអគ្គរដ្ឋទូតនានានៅតែលើកឡើងបែបនេះតទៅទៀត។ ដើម្បីបញ្ចប់នូវស្ថានភាពនៃការទាមទារទាក់ទងនឹងសញ្ជាតិ ថាអានេះ (អ្នកជាប់ទោស) ជាតិខ្ញុំ វារញ៉េរញ៉ៃណាស់! បើនៅលើដីអ្នកឯងអ្នកឯងថាចុះ (តែនេះកម្ពុជា)»។ ការធ្វើនេះអាចប៉ះដល់គណបក្សប្រជាជនផងដែរ តែសម្ដេចតេជោ បញ្ជាក់ថា គណបក្សអាចលះបង់បាន។

បើតាមសម្តេចបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្នហាមមនុស្សតែ ១៣នាក់ប៉ុណ្ណោះមិនឱ្យមានសញ្ញាតិ២ គឺសមាជិកទាំង៩ នៃគណៈកម្មាធិការជាតិបោះឆ្នោត ប្រធានព្រឹទ្ធិសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ៕

Leave A Reply

Your email address will not be published.