លោក ហេង វុទ្ធី ដឹកនាំកងកម្លាំងការពារ​ សន្តិសុខ​ រក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈជូនសម្ដេចតេជោ!

0

កំពង់ចាម៖ នៅព្រឹក​ថ្ងៃ​ចន្ទ​ ទី០៩​ ខែមករា​ ឆ្នាំ​២០២៣នេះ​ លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំកងកម្លាំងការពារ​ សន្តិសុខ​ រក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈជូន​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ អញ្ជើញធ្វើជាសហធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម​ ។

ពិធី​ដ៏វិសេសវិសាល​នេះ​ដែរ​ ក៏មានការអញ្ជេីញចូលរួមពី​ថ្នាក់ដឹកនាំ​ជាច្រើន​រូប ប្រតិភូ​រាជរដ្ឋាភិបាល​ ភ្ញៀវកិត្តិយសជាតិ​-អន្តរជាតិ​ មន្ត្រី​រាជការ​ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីន​កុះករ​ ផងដែរ​ ៕

Leave A Reply

Your email address will not be published.