បញ្ជួនជនសង្ស័យពីរនាក់ពាក់ព័ន្ធបទល្មើសនេសាទទៅតុលាការ!

0

 

កំពង់ឆ្នាំង៖ កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង នាថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ នេះ វេលាម៉ោង០២:៣០នាទីរសៀល បានប្រគល់ជនសង្ស័យពីរនាក់ផ្សេងគ្នា ដែលជាឈ្មួញទិញត្រីឆក់ និងលក់អាំងវ៉ិចទ័រឆក់ ទៅឱ្យរដ្ឌបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម នៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាអ្នកលក់ដុំអាំងវុិចទ័រឆក់ត្រី ដើម្បីកសាងសំណុំរឿងបព្ជូានទៅតុលាការ។

ទន្ទឹមនឹងនោះ ក្នុងថ្ងៃដដែលនេះ កាលវេលាម៉ោង០៤:៥០នាទីរសៀល នគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បានប្រគល់ជនសង្ស័យ ឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្លត ឃុំផ្លវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាឈ្មួញទិញត្រីឆក់ ទៅឱ្យរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបព្ជូានទៅតុលាការផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕

Leave A Reply

Your email address will not be published.