លោក ហេង វុទ្ធី ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ និងសហការី អញ្ជើញជាអធិបតីក្នុងកម្មវិធី មិទ្ទិញរំលឹកខួបអនុស្សាវរីយ៏លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា “ ១៩៧៩ – ២០២៣ ”នៅឃុំអារក្សត្នោត!
លោក ហេង វុទ្ធី ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ និងសហការី អញ្ជើញជាអធិបតីក្នុងកម្មវិធី មិទ្ទិញរំលឹកខួបអនុស្សាវរីយ៏លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា “ ១៩៧៩ – ២០២៣ ”នៅឃុំអារក្សត្នោត!
(កំពង់ចាម) ៖ នៅព្រឹកថ្ងៃ សៅរ៍ ទី ១៤ ខែមករា ឆ្នាំ២០២៣ នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ និងសហការី អញ្ជើញជាអធិបតីក្នុងកម្មវិធី មិទ្ទិញរំលឹកខួបអនុស្សាវរីយ៏លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា “ ១៩៧៩ – ២០២៣ ”នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមពីលោក វ៉ន វី អភិបាលស្រុកស្ទឹងត្រង់ និងលោក រស់ វីរ៉េត ប្រធានបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត និងលោកមេភូមិ និមួយៗ ផងដែរ។
ព្រមទាំងមានការចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុប ៥៥០នាក់។
ថ្លែងនាឱកាស លោក ហេង វុទ្ធី បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះ ជាទិវាដ៏មហានក្ខត្តឫក្ស ដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយឡែកបងប្អូនប្រជាជន យើងនៅក្នុងខេត្តកំពង់ចាម បាននិងកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ -២០២៣ ដែលបាន ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះប្រជាជាតិខ្មែរឲ្យនៅរស់រានមានជីវិតបានទាន់ ពេលវេលា ហើយបានស្ថិតស្ថេរ និងរីកចម្រើន រហូតមកដល់ថ្ងៃនេះ។ ទោះបីរយៈពេល ៤៤ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែមានអត្ថន័យយ៉ាងសំខាន់ និងធំ ធេងសម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់តរៀងទៅ ក៏ដូចមនុស្សជាតិដែល ស្នេហាសន្តិភាព និង យុត្តិធម៌ទាំងអស់លើពិភពលោក។
លោក ហេង វុទ្ធី លើកឡើងថា ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ ទាំងអស់ ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីរំដោះជាតិមាតុភូមិពីរបប ប្រល័យពូជសាសន៍ និងការពារជីវិតរស់ឡើងវិញរបស់ប្រជាជន ព្រមទាំងការជួយឧបត្ថម្ភដ៏ធំធេង គ្រប់បែបយ៉ាងពីប្រជាជននៃ បណ្តាប្រទេសជិតឆ្ងាយលើសកលលោក ជាពិសេសប្រជាជន និងរដ្ឋា ភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម យើងទាំងអស់គ្នាសូមចងចាំជានិច្ចនូវគុណ បំណាច់ដ៏ថ្លៃថ្លានេះ ចំពោះបុព្វហេតុដ៏ឧត្ដុង្គឧត្តមក្នុងការ រំដោះ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឡើងវិញ។ យើងទាំងអស់គ្នាក៏សូមលំឱនកាយគោរពវិញ្ញាណក្ខន្ធជនរួមជាតិយើងរាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌នៅក្នុងរបបប្រល័យពូជសាសន៍ ហើយសូមឧទ្ទិសបួងសួង សូមឲ្យដួងព្រលឹងរបស់លោកអ្នកទាំងនោះបានទៅកាន់សុគតិភពជារៀងដរាបតទៅ។
លោកបានថ្លែងបន្តថា អង្គមិទ្ទិញទាំងមូលជាទីមេត្រី !
រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជា ប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់ ហើយបំណងប្រាថ្នា ដ៍ធំរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាមានសេចក្តីសុខ និងមានសេចក្តីសប្បាយ ដែលមិនព្រួយបារម្ភ ពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្ដេចបាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាជន និងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែក ជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនាក្នុងសង្គម។
លោក ហេង វុទ្ធី បានថ្លែងលើកឡើងគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ ក៍ដូចជា ក្រុមការងារ ឃុំអារក្សត្នោត សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋយើងនៅក្នុងឃុំអារក្សត្នោត ទាំងអស់ ដែលតែងតែជឿទុកចិត្ត និងផ្ដល់ការគាំទ្រដល់ សម្តេចតេជោ ហើយបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោត ជ្រើសតាំង តំណងរាស្ត្រនាអាណត្តិកន្លងៗមកនេះ ខ្ញុំសូមឱ្យបងប្អូនបន្តគាំទ្រគណបក្សប្រជាជន ដើម្បីយើងបំពេញ កាតព្វកិច្ចបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសំបូរសប្បាយ មានការរស់នៅ ប្រកបដោយភាពរុងរឿង – សុខ សាន្ត។ តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន ជាធំ និងការពង្រីកសមិទ្ធផលដែលមានទាំងឡាយឱ្យ កាន់តែរីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត។
គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សម្ចាស់ការ និងជ្រោងទង់នៃការបង្រួបបង្រួម ជាតិ ដឹកនាំ និងគ្រប់គ្រងប្រទេសប្រកបដោយថាមពល ហើយបង្កបង្កើតបានជាឱកាសដ៏ប្រសើរ សម្រាប់ដំណើរការអភិវឌ្ឍ ជាតិ បន្តបោះជំហានទៅមុខដោយក្តីសង្ឃឹម និងមិនអាចមានកម្លាំង អានុភាពអាក្រក់ណាមួយមករារាំងចំពោះ ការដឹកនាំរបស់គណបក្សប្រជាជនបានទេ។ ការប្រារព្ធ ខួបលើកទី៤៤ នៃទិវាបុណ្យជ័យជម្នះ ៧ មករា ជារៀងរាល់ឆ្នាំនេះ គឺជាសក្ខីភាពនៃការដឹកនាំ របស់គណបក្សប្រជាជន និងការចងចាំគុណូបការៈចំពោះ ថ្ងៃ ៧ មករា ដែលយើងតែងតែនិយាយ ថា “គ្មាន ៧ មករា គីគ្មានអ្វីៗទាំងអស់ ” ។
ការពិត ការរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំម្នះ ៧ មករា គឺផ្សារភ្ជាប់គ្នា ដំណើរ ប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ នៅកោះថ្ម ជាថ្ងៃដែល សម្ដេចតេជោធ្វើដំណើរឆ្លងកាត់ ទៅកាន់ប្រទេស វៀតណាម ដើម្បីរៀបចំការតស៊ូផ្នែកយោធារំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា តេជោបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយ ជោគជ័យក្នុងឱកាសដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនអាស៊ាន។
សរុបមក៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ។
លោក ហេង វុទ្ធី បានថ្លែងបញ្ជាក់ថា ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៍ឱឡារិកនេះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងការគោរព និងដឹងគុណដ៍ជ្រាលជ បំផុត ចំពោះបង ប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានផ្ដល់យុត្តិធម៌ចំពោះការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈពេល ជាង ៤០ឆ្នាំកន្លងមកនេះ និងសូមប្រគេនពរ និងប្រសិទ្ធពរជូនឯក ឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គ មិទ្ទិញ សូមបានប្រកបពុទ្ធពរទាំង ៤ ប្រការ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។